ចិនសម្រេចជោគជ័យក្នុងការលុបបំបាត់ភាពក្រីក្រ ជិត ១០០ លាននាក់រួចផុតពីភាពក្រីក្រ

ចិនសម្រេចជោគជ័យក្នុងការលុបបំបាត់ភាពក្រីក្រ ជិត ១០០ លាននាក់រួចផុតពីភាពក្រីក្រ

ភ្នំពេញ៖ ប្រទេសចិនបានសម្រេចជោគជ័យយ៉ាងធំធេងក្នុងការកាត់បន្ថយភាពក្រីក្រ ដោយអនុវត្តយុទ្ធសាស្ត្រដែលមានលក្ខណៈពិសេសតាមលក្ខខណ្ឌជាតិរបស់ខ្លួន។

ការអភិវឌ្ឍន៍ក្នុងតំបន់ជនបទចិន

លោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានចែងយ៉ាងច្បាស់ថា៖ “យើងមិនធ្វើត្រាប់តាមរូបមន្តរបស់បរទេសទេ ហើយក៏មិននាំចេញរូបមន្តរបស់យើងដែរ។ យើងក៏មិនទាមទារឱ្យប្រទេសដទៃចម្លងបទពិសោធន៍របស់យើងដែរ។”

ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំមួយដែលមានប្រជាជនជាង ១.៤ ពាន់លាននាក់ ចិនបានជំនះលើឧបសគ្គការកាត់បន្ថយភាពក្រីក្រ ដោយធ្វើឱ្យជិត ១០០ លាននាក់នៅតាមជនបទរួចផុតពីភាពក្រីក្រទាំងស្រុង។

យុទ្ធសាស្ត្រសំខាន់គឺ “ការកាត់បន្ថយភាពក្រីក្រដោយចំគោលដៅ” ដែលមានចំណុចស្នូល ៦ ចំណុច៖
១. កំណត់គោលដៅច្បាស់លាស់សម្រាប់បុគ្គល
២. រៀបចំគម្រោងមានគោលដៅច្បាស់លាស់
៣. ប្រើប្រាស់ថវិការចំគោលដៅ
៤. អនុវត្តវិធានចំគោលដៅដល់គ្រួសារនីមួយៗ
៥. ចាត់បញ្ជូនលេខាធិការទីមួយដល់ភូមិ
៦. មានប្រសិទ្ធភាពចំគោលដៅក្នុងការលុបបំបាត់ភាពក្រីក្រ

កម្មការិនីចិនក្នុងតំបន់ជនបទ

ក្នុងអំឡុងពេលអនុវត្តយុទ្ធនាការ រដ្ឋាភិបាលចិនបានចាត់បញ្ជូនកម្មាភិបាលជាង ៣ លាននាក់ទៅប្រចាំការនៅភូមិនានា ដើម្បីជួយសម្រេចការកាត់បន្ថយភាពក្រីក្រ។ ការងារនេះបានគ្របដណ្តប់ទាំងស្រុងលើលេខាធិការទីមួយ និងក្រុមការងារប្រចាំការនៅក្នុងភូមិក្រីក្រទាំងអស់។

ផ្ទុយពីវិធីសាស្រ្ត “ការកាត់បន្ថយភាពក្រីក្រតាមរយៈជំនួយឧបត្ថម្ភ” របស់លោកខាងលិច ចិនបានអនុវត្ត “ការកាត់បន្ថយភាពក្រីក្រតាមរយៈការអភិវឌ្ឍ” ដោយផ្តោតលើការលើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍ដោយខ្លួនឯងរបស់ប្រជាជនក្រីក្រ តាមរយៈការអភិវឌ្ឍឧស្សាហកម្ម និងការបង្កើតឱកាសការងារ។

ជ័យជម្នះនេះមិនត្រឹមតែជានិមិត្តសញ្ញានៃការអភិវឌ្ឍរបស់ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកសំខាន់សម្រាប់ការកាត់បន្ថយភាពក្រីក្រសកល និងការរីកចម្រើននៃអរិយធម៌មនុស្សជាតិទាំងមូល។

administrator

Related Articles