អ៊ីស្រាអែលបដិសេធមិនឲ្យប្រជាជនលីបង់វិលទៅភូមិឋាន ទោះបីមានបទឈប់បាញ់ក៏ដោយ

អ៊ីស្រាអែលបដិសេធមិនឲ្យប្រជាជនលីបង់វិលទៅភូមិឋាន ទោះបីមានបទឈប់បាញ់ក៏ដោយ

កងទ័ពអ៊ីស្រាអែលបានបដិសេធការវិលត្រឡប់របស់ប្រជាជនលីបង់ទៅកាន់លំនៅឋាននៅជិតតំបន់ព្រំដែន និងភូមិមួយចំនួននៅភាគខាងត្បូង ទោះបីជាមានបទឈប់បាញ់ក៏ដោយ។

ស្ថានភាពតំបន់ព្រំដែន

នៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គម X អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Avichay Adraee បាននិយាយថា ជនស៊ីវិលត្រូវបាន«ហាមឃាត់មិនឲ្យធ្វើដំណើរទៅភាគខាងត្បូង»នៃខ្សែបន្ទាត់មួយដែលគ្របដណ្តប់ភូមិជាច្រើន និងតំបន់ជុំវិញ។

លោកក៏បានព្រមានប្រជាជនកុំឲ្យចូលទៅជិតទន្លេ Litani ជ្រលងភ្នំ Salhani និងតំបន់ Slouq ដោយលើកផែនទីដែលបង្ហាញពីភូមិចំនួន២១មានទីតាំងនៅក្នុងតំបន់ហាមឃាត់ រួមជាមួយនឹងភូមិជាង៥០ផ្សេងទៀត។

ផែនទីតំបន់ហាមឃាត់

អ្នកនាំពាក្យយោធាបានបញ្ចាក់ថា កងកម្លាំងនៅតែរក្សាវត្តមានរបស់ខ្លួននៅភាគខាងត្បូងប្រទេសលីបង់ ដើម្បីដោះស្រាយសកម្មភាពពីក្រុមហេសបូឡា។

ចាប់តាំងពីថ្ងៃទី២ខែមីនាមក អ៊ីស្រាអែលបានធ្វើការវាយលុកនៅក្នុងប្រទេសលីបង់ ដែលបានសម្លាប់មនុស្សប្រហែល២,៣០០នាក់ របួសជាង៧,៥០០នាក់ និងបានធ្វើឲ្យមនុស្សជាង១លាននាក់ផ្លាស់ទីលំនៅ។

ស្ថានភាពជម្លោះ

បទឈប់បាញ់រយៈពេល១០ថ្ងៃ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកបានចូលជាធរមាន ប៉ុន្តែស្ថានភាពនៅតែផុយស្រួយ។ ហេសបូឡាបញ្ជាក់ថា ខ្លួននៅតែរក្សាសិទ្ធិក្នុងការប្រឆាំងនឹងវត្តមានយោធារបស់អ៊ីស្រាអែល។

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles