អាកាសធាតុក្តៅហើយស្ងួតពេញប្រទេស ពីថ្ងៃទី២២-២៤ មេសា ២០២៦

អាកាសធាតុក្តៅហើយស្ងួតពេញប្រទេស ពីថ្ងៃទី២២-២៤ មេសា ២០២៦

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញប្រកាសព័ត៌មានអាកាសធាតុថ្មីបំផុតសម្រាប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដែលព្យាករថា ស្ថានភាពអាកាសធាតុនឹងស្ថិតក្នុងសភាពក្តៅស្ងួតពេញប្រទេស។

អាកាសធាតុកម្ពុជា

សម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូងនៅតែមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពនេះនឹងបន្តពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។

១. តំបន់វាលទំនាប៖
សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។

តំបន់វាលទំនាប

២. តំបន់ខ្ពង់រាប៖
សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម ៣ម៉ែត្រវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ ពុំមានភ្លៀងធ្លាក់ទេ។

៣. តំបន់មាត់សមុទ្រ៖
សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ពុំមានភ្លៀងធ្លាក់ទេ។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ។

តំបន់មាត់សមុទ្រ

សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងរៀបចំខ្លួនសម្រាប់ស្ថានភាពអាកាសធាតុក្តៅស្ងួតនេះ។

ដោយ៖ សិលា

administrator

Related Articles