យុទ្ធសាស្ត្រ «បំពង់ដោះដូរជំនួយ»៖ កៀវបើកប្រេងឲ្យហុងគ្រីវិញ ថ្នូរនឹងការដោះលែងឥណទាន៩០ពាន់លានអឺរ៉ូ

យុទ្ធសាស្ត្រ «បំពង់ដោះដូរជំនួយ»៖ កៀវបើកប្រេងឲ្យហុងគ្រីវិញ ថ្នូរនឹងការដោះលែងឥណទាន៩០ពាន់លានអឺរ៉ូ

សង្គ្រាម​អ៊ុយ​ក្រែ​ន៖ បំពង់​បង្ហូរ​ប្រេង​ឌ្រូ​ស្ប៉ា (មិត្តភាព) ដែល​ដឹក​ប្រេង​រុស្ស៊ី​ឆ្លងកាត់​អ៊ុយក្រែន​ទៅ​កាន់​ហុងគ្រី និង​ស្លូវ៉ាគី ត្រូវ​បាន​ទីក្រុង​កៀវ​យល់ព្រម​បើក​ដំណើរការ​ឡើង​វិញ បន្ទាប់​ពី​ជួសជុល​រួច​រាល់ ដោយ​ប្រេង​បាន​ចាប់​ផ្ដើម​បញ្ជូន​ទៅ​ហុងគ្រី​វិញ​នៅ​ថ្ងៃ​ទី២២ ខែមេសា។

បំពង់បង្ហូរប្រេង

នេះ​ជា​ការ​បញ្ចប់​កណ្ដាប់ដៃ​ដែក​របស់​អ៊ុយក្រែន ដែល​មាន​តាំងពី​យូរ​មក​ហើយ​ជាមួយ​ហុងគ្រី ក្រោយ​ប្រទេស​នេះ​លែង​រាំងខ្ទប់​ប្រាក់​កម្ចី​ដ៏​សំខាន់​ពី​សហភាព​អឺរ៉ុប។ បំពង់​បង្ហូរ​ប្រេង​រង​ការ​ខូចខាត​ដោយ​ការ​វាយប្រហារ​របស់​រុស្ស៊ី​កាលពី​ខែមករា ហើយ​លែង​ដំណើរការ​តាំងពី​ពេល​នោះ​មក។ នាយក​រដ្ឋមន្ត្រី​ជាតិនិយម​ហុងគ្រី​លោក វិកទ័រ អូបង់ បាន​ចោទប្រកាន់​អាជ្ញាធរ​អ៊ុយក្រែន​ថា អូស​ក្រឡា​ក្នុង​ការ​ជួសជុល​ចាំបាច់។ ជា​ការ​សងសឹក លោក​អូបង់​បាន​រាំងខ្ទប់​ប្រាក់​កម្ចី​អឺរ៉ុប​៩០ពាន់លាន​អឺរ៉ូ​ដល់​អ៊ុយក្រែន។

ចំណែក​ស្លូវ៉ាគី ដែល​ពឹង​ផ្អែក​ខ្លាំង​លើ​ប្រេង​រុស្ស៊ី​ដែរ បាន​គំរាម​រារាំង​ការ​អនុម័ត​ទណ្ឌកម្ម​ថ្មី​របស់​សហភាព​អឺរ៉ុប​លើ​រុស្ស៊ី។ ដោយសារ​សម្ពាធ​ទាំងនេះ ទើប​អ៊ុយក្រែន​យល់ព្រម​ជួសជុល​បំពង់​បង្ហូរ​ប្រេង​ឡើង​វិញ។ នេះ​បើតាម​ការ​អះអាង​របស់​ប្រធានាធិបតី​អ៊ុយក្រែន​លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី។

ក្រុមហ៊ុន​អ៊ុយក្រែន​ដែល​ទទួល​បន្ទុក​ផ្នែក​អ៊ុយក្រែន​នៃ​បំពង់​បង្ហូរ​ប្រេង​អះអាង​ថា ការ​ផ្គត់ផ្គង់​ប្រេង​បាន​ចាប់ផ្ដើម​ហើយ។ ក្រុមហ៊ុន​ប្រេង​ហុងគ្រី MOL ថ្លែង​ថា ប្រេង​ពិតជា​បាន​មក​ដល់​ព្រំដែន​បេឡារុស​នៅ​ថ្ងៃ​ទី២២ ខែមេសា​វេលា​ថ្ងៃត្រង់ ហើយ​នឹង​ទៅ​ដល់​ហុងគ្រី​ត្រឹម​ថ្ងៃ​ទី២៣ ខែមេសា។

administrator

Related Articles