ACU បញ្ជូននាយនគរបាលជាន់ខ្ពស់២រូប និងបក្សពួកទៅតុលាការ ពាក់ព័ន្ធស៊ីសំណូកពីក្រុម Online Scams និងសម្អាតប្រាក់

ACU បញ្ជូននាយនគរបាលជាន់ខ្ពស់២រូប និងបក្សពួកទៅតុលាការ ពាក់ព័ន្ធស៊ីសំណូកពីក្រុម Online Scams និងសម្អាតប្រាក់

រាជធានីភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានរៀបចំបញ្ជូនសំណុំរឿងមន្ត្រីនគរបាលជាតិជាន់ខ្ពស់នៃក្រសួងមហាផ្ទៃចំនួន២រូប ព្រមទាំងជនសង្ស័យ២នាក់ទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីទទួលសំណូកពីក្រុម Scams Online និងការសម្អាតប្រាក់។

ACU

នេះបើតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានថ្លែងថា ការបញ្ជូនជនសង្ស័យទាំង៤នាក់ទៅតុលាការនេះ បានធ្វើឡើងនារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដើម្បីបន្តនីតិវិធីច្បាប់។

ជនសង្ស័យទាំង៤នាក់រួមមាន៖

  • ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងនៃអគ្គនាយដ្ឋានអន្តោប្រវេសន៍
  • ឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងនៃស្នងការដ្ឋានរាជធានីភ្នំពេញ
  • អ្នកស្រី អស កូពិសី ជាប្រពន្ធលោក សរ សំណាង
  • យ៉ាត កុសល

ពួកគេទាំង៤នាក់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ក្រោមប្រតិបត្តិការស៊ើបអង្កេតរយៈពេល២០ថ្ងៃរបស់ ACU។

គួរបញ្ជាក់ផងដែរថា មួយរយៈពេលចុងក្រោយនេះ ACU បានចាប់ខ្លួនបុគ្គលសំខាន់ៗជាច្រើន ស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការបង្ក្រាប បោសសម្អាតឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេត និងអំពើពុករលួយនានា។ កាលពីខែមីនា អនុប្រធាន និងមន្ត្រីសាខាគយ និងរដ្ឋាករខេត្តកោះកុង ព្រមទាំងមនុស្ស២នាក់ទៀត ក៏ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ ដោយរកឃើញលុយពុករលួយប្រមាណជាង១លានដុល្លារអាមេរិក៕

administrator

Related Articles