ឃាត់ខ្លួនជនសង្ស័យបាញ់កាំភ្លើងគំរាមកំហែងជាមួយបក្ខពួក៣នាក់ និងដកហូតអាវុធគ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យបាញ់កាំភ្លើងគំរាមកំហែងជាមួយបក្ខពួក៣នាក់ និងដកហូតអាវុធគ្រឿងញៀន

ព្រះសីហនុ៖ កម្លាំងនគរបាលស្រុកកំពង់សីលា ដឹកនាំដោយលោកវរសេនីយ៍ទោ ដូង វណ្ឌី អធិការនគរបាលស្រុក បានបង្ក្រាបបទល្មើសកាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់ និងករណីគ្រឿងញៀន ដកហូតកាំភ្លើងខ្លីម៉ាក CF98 មួយដើម គ្រាប់រំសេវចំនួន៩គ្រាប់ និងសារធាតុញៀនមួយចំនួន។

វត្ថុតាង

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២:៣០នាទីរំលងអាធ្រាត ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅចំណុចមុខភោជនីយដ្ឋានមួយកន្លែងក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់បានដកកាំភ្លើងបាញ់ប្រហារមួយគ្រាប់ រួចជិះផាស់អាប់រត់គេចខ្លួនបាត់។

ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបាក់រទេះ បានស្រាវជ្រាវរហូតដល់ម៉ោង១៤:១០នាទីថ្ងៃដដែល ទើបឃាត់ខ្លួនជនសង្ស័យឈ្មោះ ពេជ សុភាស់ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ព្រមទាំងបក្ខពួកចំនួន២នាក់ទៀត (ស្រី១នាក់) នៅចំណុចផ្ទះសំណាក់មួយកន្លែងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ។

វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៥កញ្ចប់, ជញ្ជីងអេឡិចត្រូនិច ០១, ទូរស័ព្ទដៃ ០៥, ម៉ូតូ YAMAHA មួយគ្រឿង, កាំភ្លើងខ្លី CF98 មួយដើមព្រមបង់កាំភ្លើង និងគ្រាប់កាំភ្លើងចំនួន០៩គ្រាប់, និងផាស់អាប់មួយគ្រឿង។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់៕

administrator

Related Articles