ឃាត់ខ្លួនប្តីឃោរឃៅ! ទាញកាំបិតកាប់ប្រពន្ធដោយសារប្រចណ្ឌ រួចព្យាយាមធ្វើអត្តឃាតតែមិនសម្រេច

ឃាត់ខ្លួនប្តីឃោរឃៅ! ទាញកាំបិតកាប់ប្រពន្ធដោយសារប្រចណ្ឌ រួចព្យាយាមធ្វើអត្តឃាតតែមិនសម្រេច

ភ្នំពេញ៖ បុរសម្នាក់បានយកកាំបិតប៉័ងតោកាប់សម្លាប់ប្រពន្ធតែមិនបានសម្រេច បណ្តាលឲ្យរងរបួសធ្ងន់ ហើយព្យាយាមធ្វើអត្តឃាតខ្លួនឯងក៏មិនសម្រេចដែរ ទើបត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌភ្លាមៗ។

រូបភាពព័ត៌មាន

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ៦:៣០ ព្រឹក ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦ ស្ថិតនៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ប៉ែន សុីណាត អាយុ ៤០ឆ្នាំ មុខរបរជាងកញ្ចក់ បានប្រើកាំបិតប៉័ងតោកាប់ទៅលើប្រពន្ធរបស់ខ្លួនឈ្មោះ សុឹម គឹមរស់ អាយុ ៣៦ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។

រូបភាពព័ត៌មាន

តាមប្រភពព័ត៌មានបានឲ្យដឹងថា មូលហេតុនៃអំពើឃោរឃៅនេះគឺមកពី ការប្រចណ្ឌ ទើបធ្វើឲ្យបុរសជាប្តីខ្វាក់ភ្នែក ទាញកាំបិតកាប់ប្រពន្ធដោយចេតនាសម្លាប់ តែមិនបានសម្រេច។ ក្រោយពីធ្វើអំពើឃោរឃៅរួច ជនសង្ស័យបានព្យាយាមរត់ទៅធ្វើអត្តឃាតខ្លួនឯង តែក៏មិនបានសម្រេចដែរ។

កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

administrator

Related Articles