ប្រតិបត្តិការ១០ថ្ងៃក្រោយចូលឆ្នាំ៖ ក្មេងទំនើង៧៥នាក់ និងអ្នកលេងល្បែង៥នាក់ ត្រូវនគរបាលបញ្ជូនតុលាការ!

ប្រតិបត្តិការ១០ថ្ងៃក្រោយចូលឆ្នាំ៖ ក្មេងទំនើង៧៥នាក់ និងអ្នកលេងល្បែង៥នាក់ ត្រូវនគរបាលបញ្ជូនតុលាការ!

ភ្នំពេញ ៖ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ កម្លាំងនគរបាលជាតិគ្រប់មូលដ្ឋានបានចុះបង្ក្រាបបទល្មើសយ៉ាងផ្លេកបន្ទោរ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៨០នាក់ ក្នុងនោះមានក្មេងទំនើងចំនួន ៧៥នាក់ និងអ្នកងប់ល្បែងស៊ីសងខុសច្បាប់ចំនួន ៥នាក់។

ប្រតិបត្តិការបង្ក្រាបបទល្មើស

តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានឲ្យដឹងថា ក្នុងអំឡុងពេលចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៦ ខែមេសា កម្លាំងសមត្ថកិច្ចបានបង្ក្រាបករណីក្មេងទំនើងបានចំនួន ២៣ករណី និងបិទទីតាំងល្បែងស៊ីសងខុសច្បាប់ចំនួន ៣កន្លែង។

ប្រតិបត្តិការនេះត្រូវបានអនុវត្តនៅតាមបណ្ដារាជធានី-ខេត្តមួយចំនួនដូចជា៖ ភ្នំពេញ, កំពង់ស្ពឺ, កណ្ដាល, កំពត, កំពង់ចាម, ក្រចេះ, ស្វាយរៀង និងរតនគិរី។ គួរបញ្ជាក់ថា ចំនួននេះបានថយចុះគួរឲ្យកត់សម្គាល់ បើប្រៀបធៀបនឹងរយៈពេល១០ថ្ងៃមុនចូលឆ្នាំថ្មី។

ក្រសួងមហាផ្ទៃបានបន្តឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងនេះ គឺបានធ្វើឡើងក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងការតម្រង់ទិសពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីធានាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋគ្រប់ពេលវេលា៕

administrator

Related Articles