កម្ពុជា-នីការ៉ាហ្កាចុះហត្ថលេខា២ឯកសារសំខាន់ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី

កម្ពុជា-នីការ៉ាហ្កាចុះហត្ថលេខា២ឯកសារសំខាន់ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី

ភ្នំពេញ៖ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក Mario José Armengol Campos ឯកអគ្គរដ្ឋទូតនីការ៉ាហ្កាប្រចាំកម្ពុជា បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ២ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស។

ពិធីចុះហត្ថលេខា

ឯកសារទាំងពីររួមមាន៖

(១) អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់នយោបាយ ដែលជាផលប្រយោជន៍រួមរវាងក្រសួងការបរទេសទាំងពីរ។

(២) កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ រវាងកម្ពុជា និងនីការ៉ាហ្កា។

ភាគីទាំងពីរថតរូបអនុស្សាវរីយ៍

ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី និងបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។

កិច្ចពិភាក្សាទ្វេភាគី

គួរបញ្ជាក់ថា ការចុះហត្ថលេខានាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងការទូតដ៏ល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋនីការ៉ាហ្កា។

ដោយ៖ សិលា

administrator

Related Articles