ហេតុអ្វីបានជាខ្ញុំលក់កាហ្វេ? គៀត សុវណ្ណាឡាំង រិះគន់អ្នកនិយាយថា​«ធ្លាក់ខ្លួន» រហូតដល់អស់ចិត្ត!

ហេតុអ្វីបានជាខ្ញុំលក់កាហ្វេ? គៀត សុវណ្ណាឡាំង រិះគន់អ្នកនិយាយថា​«ធ្លាក់ខ្លួន» រហូតដល់អស់ចិត្ត!

រាជធានីភ្នំពេញ ៖ តារាសម្តែងរូបស្រស់ គៀត សុវណ្ណាឡាំង នៅតែបន្តទទួលរងការរិះគន់ជាបន្តបន្ទាប់ពីមហាជនមួយចំនួនដែលចេះតែលើកយករឿងធ្លាក់ខ្លួនមកលក់កាហ្វេមកនិយាយដាក់នាងរហូតធ្វើឲ្យនាងអស់ចិត្ត។

បើទោះបីជានាងធ្លាប់បានបញ្ជាក់ច្បាស់ៗរួចមកហើយក្តី ប៉ុន្តែការរិះគន់ទាំងនោះនៅតែបន្តកើតមាន ធ្វើឲ្យតារាស្រីរូបនេះហាក់អស់សង្ឃឹមយ៉ាងខ្លាំង។

គៀត សុវណ្ណាឡាំង

ជាថ្មីម្តងទៀត តារាស្រីរូបនេះបានបង្ហោះសំណេរលើបណ្តាញសង្គមបញ្ជាក់ថា៖ «ឆ្ងល់ដែរ គ្រាន់តែខ្ញុំមកបើកលក់កាហ្វេនិងវា យ៉ាងម៉េចបាននិយាយពីខ្ញុំអត់ចេះចប់អញ្ជឹង សុទ្ធតែម៉េចបានធ្លាក់ខ្លួនមកលក់កាហ្វេអញ្ជឹង!»

គៀត សុវណ្ណាឡាំង លក់កាហ្វេ

នាងបានបន្ថែមថា មិនថាមុខរបរនោះតូច ឬក៏ធំនោះទេ ប៉ុន្តែឲ្យតែជាមុខរបរសុចរិត មិនធ្វើបាបអ្នកណា គឺវាជាកម្លាំងយកឈាមខ្លួនឯង ហើយនាងសប្បាយចិត្តនឹងធ្វើវា។

គៀត សុវណ្ណាឡាំង លក់កាហ្វេ

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលតារាស្រីរូបនេះចេញមុខឆ្លើយតបចំពោះការវាយប្រហារដែលនាងបង្កើតមុខរបរលក់កាហ្វេ។ នាងធ្លាប់បានគូសបញ្ជាក់ថា មានគេខ្លះនិយាយថា «ម្តេចខ្ញុំក៏ធ្លាក់ខ្លួនមកលក់កាហ្វេអ៊ីចឹង» តែសម្រាប់នាង ការងារណាក៏ដោយឲ្យតែសុចរិត មិនកេងប្រវ័ញ្ចគេ និងមិនធ្វើបាបអ្នកណា គឺនាងហ្នឹងធ្វើ។

គៀត សុវណ្ណាឡាំង

នាងថា អ្នកខ្លះគាត់អាចមើលមកគិតថា ការរកស៊ីរបស់នាងវាតូចមិនសមនឹងនាង តែសម្រាប់នាងសប្បាយចិត្តនឹងធ្វើវា។ បើថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ នាងអាចលក់បានពី ១០០ ទៅជាង ២០០ កែវ។

គៀត សុវណ្ណាឡាំង

ដោយឡែកពាក់ព័ន្ធការងារសិល្បៈវិញ គៀត សុវណ្ណាឡាំង ធ្លាប់បានអះអាងថា មានគេទាក់ទងមកឲ្យថតរឿងចំនួន ៣ រឿងដែរ តែនាងមិនមែនចេះតែទទួលទេ គឺត្រូវមើលសាច់រឿងសិន ហើយរឿងខ្លះទៀតថតចំថ្ងៃរវល់ការងារផ្ទាល់ខ្លួន និងរឿងខ្លះខុសតម្លៃ។

គៀត សុវណ្ណាឡាំង

គួរកត់សម្គាល់ថា មួយរយៈពេលចុងក្រោយនេះ តារាសម្តែងរូបនេះមិនសូវមមារញឹកខ្លាំងក្នុងការងារសិល្បៈទេ ដោយសារនាងដាក់ចិត្តដាក់កាយពង្រីកមុខរបរតូចតាចមួយដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត។

គៀត សុវណ្ណាឡាំង

មុខរបរលក់កាហ្វេរបស់តារាសម្តែងរូបនេះកំពុងជោគជ័យ ជាហេតុធ្វើឲ្យនាងហាក់លែងសូវខ្វល់រឿងថតកុនដូចមុនទៀត ហើយនាងក៏មិនខ្មាស់អៀនក្នុងការបើករកស៊ីមុខរបរដ៏សាមញ្ញមួយនេះដែរ។

ទោះជាយ៉ាងណា ថ្វីដ្បិតតែមិនមានស្នាដៃថ្មីបង្ហាញមហាជន ប៉ុន្តែតារាសម្តែង គៀត សុវណ្ណាឡាំង បានបញ្ជាក់ថា នាងនៅតែស្រឡាញ់សិល្បៈ ហើយនាងនឹងឆ្លៀតឱកាសចូលរួមសម្តែងនៅក្នុងរឿងផ្សេងៗ ប្រសិនបើនាងមានពេលវេលាគ្រប់គ្រាន់៕

administrator

Related Articles