កម្លាំងស្រុកកៀនស្វាយបង្ក្រាបគ្រឿងញៀន ឃាត់ខ្លួន២នាក់ រួមវត្ថុតាងជាង១០០ក្រាម

កម្លាំងស្រុកកៀនស្វាយបង្ក្រាបគ្រឿងញៀន ឃាត់ខ្លួន២នាក់ រួមវត្ថុតាងជាង១០០ក្រាម

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកកៀនស្វាយ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៨និង៤៥នាទី ចំណុចភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

រូបភាពទី១

ជនសង្ស័យទាំង២នាក់ដែលត្រូវបានឃាត់ខ្លួនរួមមាន៖ ១- ឈ្មោះ កែវ លីដេត ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរចុងភៅ មានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល និង ២- ឈ្មោះ ស៊ុន ប្រុស ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ រីឯជនសង្ស័យម្នាក់ទៀតឈ្មោះ សែម រ៉ា (ហៅដែត) ភេទប្រុស អាយុ ៣៤ឆ្នាំ បានរត់គេចខ្លួនបាត់។

រូបភាពទី២

វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៧កញ្ចប់តូច ទម្ងន់សរុប ១,៥១ក្រាម សម្ភារៈប្រើប្រាស់ និងវេចខ្ចប់ថ្នាំញៀនមួយចំនួន ព្រមទាំងទូរស័ព្ទដៃម៉ាក Tecno ពណ៌ខ្មៅចំនួន ១គ្រឿង។

រូបភាពទី៣

តាមរបាយការណ៍បានឲ្យដឹងថា កម្លាំងប៉ុស្តិ៍បន្ទាយដែក និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានចាំឃ្លាំមើលមុខសញ្ញាជួញដូរថ្នាំនៅចំណុចស្ពានព្រែកប៉ុល។ លុះឃើញជនសង្ស័យឈ្មោះ កែវ លីដេត ដើរដោយមានការសង្ស័យ កម្លាំងនគរបាលបានហៅឲ្យឈប់ និងត្រួតពិនិត្យរកឃើញសារធាតុញៀនចំនួន ០៧កញ្ចប់តូច រួចបន្តទៅឃាត់ខ្លួនបក្សពួកម្នាក់ទៀតឈ្មោះ ស៊ុន ប្រុស។

រូបភាពទី៤

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ កែវ លីដេត បានសារភាពថា ថ្នាំញៀនចំនួន ០៧កញ្ចប់តូចនេះជារបស់ខ្លួនពិតប្រាកដ ដោយបានទិញពីឈ្មោះ សែម រ៉ា (ដែត) ក្នុងតម្លៃ ១០០,០០០រៀល ដើម្បីយកមកលក់បន្ត ហើយកន្លងមកធ្លាប់ទិញពីឈ្មោះ សែម រ៉ា ចំនួន ១០ដងមកហើយ។

រូបភាពទី៥

ចំណែកឈ្មោះ ស៊ុន ប្រុស បានសារភាពថា ឈ្មោះ សែម រ៉ា (ដែត) ធ្លាប់ប្រើខ្លួនយកថ្នាំញៀនទៅឲ្យឈ្មោះ កែវ លីដេត ចំនួន ១ដង ធ្លាប់មើលផ្លូវឲ្យចំនួន ៦ដង និងធ្លាប់ទិញយកមកលក់ខ្លួនឯងចំនួន ១ដង តម្លៃ ១៣០,០០០រៀល។

រូបភាពទី៦

ក្រោយទទួលបានចម្លើយសារភាព កម្លាំងបានបន្តស្វែងរកដល់រោងស្នាក់របស់ឈ្មោះ សែម រ៉ា (ដែត) ស្ថិតនៅកណ្តាលបឹង ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក តែឈ្មោះ សែម រ៉ា បានរត់គេចខ្លួនបាត់។ ក្រោយពីសួរនាំរួច ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

administrator

Related Articles