កង់ដែលផលិតនៅកម្ពុជា កំពុងទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយ និងកំពុងដណ្តើមទីផ្សារនៅតាមបណ្តាប្រទេសធំៗនៅអឺរ៉ុប និងអាមេរិក។

រូបតំណាងដោយ AI
យោងតាមស្ថិតិពីអ្នកនាំចេញកង់ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានបង្ហាញថា កង់ផលិតនៅកម្ពុជា ត្រូវបាននាំចេញទៅកាន់ទីផ្សារសំខាន់ៗដូចជា អាមេរិក អាល្លឺម៉ង់ បែលហ្សិក ហូឡង់ អង់គ្លេស កាណាដា អូស្ត្រាលី កូឡុំប៊ី ដាណឺម៉ាក និងន័រវេស ជាដើម។

នៅក្នុងចំណោមទីផ្សារទាំងនោះ ការនាំចេញកង់ទៅអាមេរិក មានទំហំជិត ៩៧ លានដុល្លារ កើនឡើង ២៥% អាល្លឺម៉ង់បានជាង ៣៨ លានដុល្លារ បែលហ្សិកជិត ៣៤ លានដុល្លារ ហូឡង់ជាង ១២ លានដុល្លារ អង់គ្លេសជាង ៤ លានដុល្លារ កាណាដាជាង ៣ លានដុល្លារ រីឯប្រទេសផ្សេងៗទៀត គឺបានជាង ១ លានដុល្លារក្នុងមួយប្រទេស។
ភាពជោគជ័យនេះ បង្ហាញពីសក្ដានុពលផលិតកម្មរបស់កម្ពុជា និងការជឿទុកចិត្តពីទីផ្សារអន្តរជាតិ ដែលជាកត្តាជំរុញសេដ្ឋកិច្ចជាតិយ៉ាងសំខាន់។
