លោតរន្ធត់! រថភ្លើងបុកគ្នានៅជិតហ្សាការតា ស្លាប់ ១៤នាក់ របួសជាង ៨០នាក់

លោតរន្ធត់! រថភ្លើងបុកគ្នានៅជិតហ្សាការតា ស្លាប់ ១៤នាក់ របួសជាង ៨០នាក់

ក្រុមអ្នកជួយសង្គ្រោះនៅឥណ្ឌូណេស៊ី កំពុងប្រញាប់ប្រញាល់ជួយសង្គ្រោះជនរងគ្រោះដែលជាប់គាំងក្នុងគំនរកម្ទេចដែក បន្ទាប់ពីគ្រោះថ្នាក់បុករថភ្លើងយ៉ាងរន្ធត់នៅជិតទីក្រុងហ្សាការតា។

គ្រោះរថភ្លើង

យោងតាមទីភ្នាក់ងារ Reuters ហេតុការណ៍នេះកើតឡើងនៅតំបន់ Bekasi កាលពីយប់ថ្ងៃចន្ទ ទី២៧ ខែមេសា រវាងរថភ្លើងដឹកអ្នកដំណើរក្នុងក្រុង និងរថភ្លើងផ្លូវឆ្ងាយ បណ្ដាលឲ្យស្លាប់ ១៤នាក់ និងរបួសជាង ៨០នាក់។

ការជួយសង្គ្រោះ

ប្រធានក្រុមហ៊ុនរថភ្លើងរដ្ឋ លោក Bobby Rasyidi បានបញ្ជាក់ថា គ្រោះថ្នាក់នេះផ្ដើមពីរថភ្លើងក្នុងក្រុងបុកតាក់ស៊ីនៅលើផ្លូវដែក រួចក៏ត្រូវរថភ្លើងផ្លូវឆ្ងាយមកបុកបន្ថែម។ ក្រុមអ្នកជួយសង្គ្រោះត្រូវប្រើម៉ាស៊ីនកាត់ដែកដើម្បីរំដោះជនរងគ្រោះ។ ប្រធានាធិបតី Prabowo Subianto បានសន្យាសាងសង់ស្ពានអាកាស និងទទួលស្គាល់ថាបណ្ដាញផ្លូវដែកភាគច្រើនមិនទាន់បានថែទាំត្រឹមត្រូវនៅឡើយទេ៕

administrator

Related Articles