និស្សិតស្រីចិនត្រូវក្រុម Scam ចាប់​នៅថៃ បង់លោះជិត $30,000 ក៏មិនទាន់ដោះលែង

និស្សិតស្រីចិនត្រូវក្រុម Scam ចាប់​នៅថៃ បង់លោះជិត $30,000 ក៏មិនទាន់ដោះលែង

រឿងដ៏រន្ធត់មួយកំពុងធ្វើឲ្យសហគមន៍អន្តរជាតិព្រួយបារម្ភ នៅពេលដែលនិស្សិតស្រីចិនម្នាក់មកពីខេត្តក្វាងទុង ត្រូវបានក្រុមឧក្រិដ្ឋជនជួញដូរមនុស្សចាប់ខ្លួន បន្ទាប់ពីនាងលួងលោមមកដើរលេងបុណ្យចូលឆ្នាំនៅប្រទេសថៃ។

ព័ត៌មាន

ទោះបីជាក្រុមគ្រួសារនាងបានខំប្រឹងរៃអង្គាសប្រាក់រហូតដល់ទៅ ៣ម៉ឺនដុល្លារ ដើម្បីបង់ជាប្រាក់លោះតាមការទាមទាររបស់ក្រុមឆបោករួចរាល់ក៏ដោយ ក៏និស្សិតស្រីរូបនោះនៅតែមិនទាន់ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញនៅឡើយទេ។

យោងតាមសារព័ត៌មានចិន Sin Chew Daily រឿងរ៉ាវនេះបានចាប់ផ្ដើមកាលពីថ្ងៃទី១០ ខែមេសា នៅពេលដែលកញ្ញា ស៊ាវ យ៉ាង (Xiao Yang) និស្សិតឆ្នាំទី១ បានហោះហើរមកដល់ប្រទេសថៃដោយបំណងកម្សាន្ត។ ប៉ុន្តែជាអកុសល នាងមិនបានជួបមិត្តភក្តិដែលណាត់ជួបនោះទេ បែរជាត្រូវជនប្លែកមុខនាំខ្លួនទៅបាត់ រួចបញ្ជូនបន្តទៅដល់តំបន់ព្រំដែនមីយ៉ាន់ម៉ា ដើម្បីលក់ទៅឲ្យក្រុមខិលខូចដែលធ្វើការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត។

នៅថ្ងៃទី១៣ ខែមេសា ស្រាប់តែមានបុរសម្នាក់ទាក់ទងទៅឪពុករបស់នាង ដោយគំរាមទារប្រាក់ ៣ម៉ឺនដុល្លារជាថ្នូរនឹងការដោះលែង បើមិនដូច្នោះទេ គេនឹងលក់នាងបន្ត ឬធ្វើបាបរាងកាយនាងជាមិនខាន។

ព័ត៌មាន

ថ្វីដ្បិតឪពុករបស់នាងបានផ្ញើប្រាក់លោះជាប្រភេទលុយឌីជីថលទៅឲ្យតាមការព្រមព្រៀងភ្លាមៗក៏ដោយ ក៏ក្រុមឧក្រិដ្ឋជនទាំងនោះនៅតែមិនព្រមដោះលែងនាងឡើយ។ ពួកគេរកលេសផ្សេងៗដូចជា ការបិទផ្លូវក្នុងឱកាសបុណ្យចូលឆ្នាំថៃ និងបញ្ហានីតិវិធីផ្សេងៗ ដើម្បីបន្តឃុំខ្លួននាងទុកក្នុងកន្លែងអាថ៌កំបាំងមួយ។ បច្ចុប្បន្ន គ្រួសាររបស់នាងកំពុងរស់នៅក្នុងក្ដីបារម្ភជាខ្លាំង ខណៈដែលអាជ្ញាធរចិនបានចាប់ផ្ដើមបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរក និងជួយសង្គ្រោះនាងឲ្យមានសុវត្ថិភាពឡើងវិញ។

administrator

Related Articles