ជិត ២០ឆ្នាំហើយ! បុរី ប៉េង ហួត បន្តដៃគូកាកបាទក្រហមកម្ពុជា ឧបត្ថម្ភ១០ម៉ឺនដុល្លារ សម្រាប់ឆ្នាំ២០២៦

ជិត ២០ឆ្នាំហើយ! បុរី ប៉េង ហួត បន្តដៃគូកាកបាទក្រហមកម្ពុជា ឧបត្ថម្ភ១០ម៉ឺនដុល្លារ សម្រាប់ឆ្នាំ២០២៦

រាជធានីភ្នំពេញ៖ ក្នុងស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ចំពោះសង្គម ក្រុមហ៊ុន ប៉េង ហួត គ្រុប បានបន្តឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ឆ្នាំ២០២៦ ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តជិត ២០ឆ្នាំរបស់ក្រុមហ៊ុន។

ការឧបត្ថម្ភនេះ ធ្វើឡើងក្នុងឱកាសអបអរសាទរខួបលើកទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។ ថវិកានេះនឹងជួយជ្រោមជ្រែងដល់ប្រតិបត្តិការមនុស្សធម៌ ក្នុងការជួយសង្គ្រោះជនរងគ្រោះដោយគ្រោះមហន្តរាយ និងការងារសង្គមនានាទូទាំងប្រទេស។

បុរី ប៉េង ហួត ឧបត្ថម្ភកាកបាទក្រហម

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន និងបានគូសបញ្ជាក់ថា ការគាំទ្រយ៉ាងសកម្ម និងជាប់លាប់ពីវិស័យឯកជន គឺជាកម្លាំងចលករដ៏សំខាន់ ដែលអនុញ្ញាតឱ្យកាកបាទក្រហមកម្ពុជាអាចបន្តបេសកកម្មជួយសង្គ្រោះ និងផ្ដល់ក្ដីសង្ឃឹមដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតបានទាន់ពេលវេលា។

ក្រុមហ៊ុន ប៉េង ហួត គ្រុប គឺជាក្រុមហ៊ុនឈានមុខគេមួយក្នុងប្រទេសកម្ពុជា លើវិស័យអចលនទ្រព្យ និងអាជីវកម្មចម្រុះ ដែលតែងតែផ្សារភ្ជាប់អាជីវកម្មរបស់ខ្លួនទៅនឹងការទទួលខុសត្រូវសង្គម (CSR) ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិប្រកបដោយចីរភាព។

អត្ថបទសហការ។

administrator

Related Articles