អ្នកនាំពាក្យក្រសួងសាធារណការបញ្ជាក់៖ រូបភាពរអិលលើមហាវិថីស៊ីជិនពីងជារូបភាពចាស់ ស្ថានភាពបានដោះស្រាយរួចរាល់ហើយ

អ្នកនាំពាក្យក្រសួងសាធារណការបញ្ជាក់៖ រូបភាពរអិលលើមហាវិថីស៊ីជិនពីងជារូបភាពចាស់ ស្ថានភាពបានដោះស្រាយរួចរាល់ហើយ

ខេត្តកណ្ដាល៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះថា តាំងពីល្ងាចថ្ងៃទី២៨ ខែមេសា មកទល់ព្រឹកនេះ មានសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម Facebook មួយចំនួនបានចុះផ្សាយ និងចែករំលែករូបភាព (វីដេអូ) តៗគ្នាពីស្ថានភាពរអិលលើកំណាត់មហាវិថីស៊ី ជិនពីង (ក្រវាត់ក្រុងទី៣) ពេលមានភ្លៀងធ្លាក់។

ផ្លូវក្រវាត់ក្រុងទី៣

លោកអ្នកនាំពាក្យរូបនេះ សូមបញ្ជាក់ជូនថា ការចុះផ្សាយនេះជារូបភាពចាស់ដែលកើតឡើងតាំងពីយូរហើយ។ ចំណុចដែលមានហានិភ័យកន្លងមក ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានសម្រួលលក្ខខណ្ឌរួចរាល់ហើយ។

ការដោះស្រាយផ្លូវ

ជាមួយគ្នានេះ លោកអ្នកនាំពាក្យក៏សូមអរគុណបងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរ ដែលតែងតែផ្តល់មតិរិះគន់ស្ថាបនា ក្នុងន័យធ្វើឱ្យប្រសើរឡើង ហើយក្រសួងក៏បានប្រឹងប្រែង និងកំពុងតាមដានពាក់ព័ន្ធស្ថានភាពលើកំណាត់ផ្លូវក្រវាត់ក្រុង ប្រកបដោយការយកចិត្តទុកដាក់ផងដែរ។

ផ្លូវក្រវាត់ក្រុងស្ថានភាពផ្លូវការងារជួសជុលការត្រួតពិនិត្យផ្លូវដំណើរការជួសជុលការដ្ឋានសាងសង់

ដោយ៖ តារា

administrator

Related Articles