រឹតបន្តឹងបន្ត! សមត្ថកិច្ចខេត្តកោះកុង វាយឆ្មក់ផ្ទះសំណាក់ PS ឃាត់ជនបរទេស ១៧នាក់ ក្នុងសកម្មភាពបោកប្រាស់តាមអនឡាញ

រឹតបន្តឹងបន្ត! សមត្ថកិច្ចខេត្តកោះកុង វាយឆ្មក់ផ្ទះសំណាក់ PS ឃាត់ជនបរទេស ១៧នាក់ ក្នុងសកម្មភាពបោកប្រាស់តាមអនឡាញ

ខេត្តកោះកុង៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តកោះកុង ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសបោកប្រាស់តាមប្រព័ន្ធអនឡាញ (Scam Online) នៅផ្ទះសំណាក់ “PS” ស្ថិតក្នុងភូមិ ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦។

ប្រតិបត្តិការបង្ក្រាប

ប្រភពព័ត៌មានបឋមពីកន្លែងកើតហេតុបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសចំនួន ១៧ នាក់ (ក្នុងនោះមានស្ត្រី ៥ នាក់) ដែលរួមមានជនជាតិចិន ១៤ នាក់ និងជនជាតិមីយ៉ាន់ម៉ា ៣ នាក់។

ក្រៅពីការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏បានដកហូតរថយន្តមួយគ្រឿងម៉ាក GAC ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-8129 ផងដែរ។ ក្នុងអំឡុងពេលឆែកឆេរយានជំនិះនេះ កម្លាំងសមត្ថកិច្ចបានរកឃើញសម្ភារៈសំខាន់ៗមួយចំនួន រួមមានកុំព្យូទ័រយួរដៃ (Laptop) ថេប្លេត (Tablets) ទូរសព្ទដៃ និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។

វត្ថុតាងដកហូតបាន

បច្ចុប្បន្ននេះ ជនបរទេសទាំង ១៧ នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ទីស្នាក់ការដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធីច្បាប់។ ប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់សមត្ថកិច្ចក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

administrator

Related Articles