សោកនាដកម្មដ៏រន្ធត់៖ បុរសទៅឆក់ត្រីចិញ្ចឹមជីវិត តែត្រូវបានឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម

សោកនាដកម្មដ៏រន្ធត់៖ បុរសទៅឆក់ត្រីចិញ្ចឹមជីវិត តែត្រូវបានឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម

រូបភាពកន្លែងកើតហេតុ

**ខេត្តកណ្តាល៖** បុរសកសិករម្នាក់បានបាត់បង់ជីវិតយ៉ាងសោកសៅ បន្ទាប់ពីបានទៅប្រើប្រាស់ម៉ូទ័រឆក់ត្រីដោយខុសច្បាប់ តែត្រូវបានឆក់ខ្លួនឯងស្លាប់នៅនឹងកន្លែងកើតហេតុ។

រូបភាពសពជនរងគ្រោះ

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦នឹង៣០នាទីព្រលប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅត្រង់ចំណុចប្រឡាយទឹកមួយកន្លែង ភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ **ឆំ ឈាន** ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឫស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ វត្ថុតាងចាប់យកមានម៉ូទ័រចំនួន០១និងដងឆក់ចំនួន០១គូរ (ធ្វើពីឬស្សីភ្ជាប់ជាមួយដែក)។

រូបភាពវត្ថុតាង

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅថ្ងៃកើតហេតុវេលាម៉ោង០៩និង៣០នាទី ជនរងគ្រោះបានអង្គុយហូបបាយនៅផ្ទះជាមួយប្រពន្ធឈ្មោះ **ឌី សុភក្រ្ត័** អាយុ៤៥ឆ្នាំ។ ពេលហូបបាយរួច ជនរងគ្រោះបានប្រាប់ប្រពន្ធថា «ខ្ញុំទៅបូមទឹកដាក់ចេកហើយ» រួចប្រពន្ធក៏បានឆ្លើយតបវិញថា «ខ្ញុំក៏ទៅយកបន្លែមកលក់ដែរ»។

រហូតដល់ម៉ោង១៨និង១០នាទី ប្រពន្ធជនរងគ្រោះបានត្រលប់មកដល់ផ្ទះវិញ ក៏មិនឃើញជនរងគ្រោះនៅផ្ទះ ទើបបានទូរសព្ទទៅប្រាប់អ្នកភូមិឲ្យជួយដើររក។ ក្រុមអ្នកភូមិបាននាំគ្នាដើររកតាមប្រឡាយទឹក ហើយបានឃើញសពជនរងគ្រោះដេកផ្ងាខ្នង ដៃនិងស្ពាយម៉ូទ័រសម្រាប់ឆក់ត្រី ហើយកែងដៃខាងឆ្វេងរបស់ជនរងគ្រោះឆេះខ្លោច ព្រមទាំងដៃមានកាន់ដងឆក់ចំនួន០១គូរ។

រូបភាពវត្ថុតាងបន្ថែម

ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្ដិ៍ឈើទាលសហការជាមួយកម្លាំងជំនាញស្រុកបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើកោសលវិច្ច័យ។ តាមការបញ្ជាក់ពីមន្ត្រីជំនាញ ជនរងគ្រោះពិតជាឆក់ស្លាប់ដល់ខ្លួនឯងពិតប្រាកដមែន។ បច្ចុប្បន្នសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

លោកអធិការនៃស្រុកកៀនស្វាយបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឲ្យជ្រាបថា សុំកុំប្រើប្រាស់ឧបករណ៍ឆក់ត្រីជាបទល្មើសខុសច្បាប់ ដែលអាចបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតដូចករណីខាងលើនេះ៕

administrator

Related Articles