គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បើកប្រតិបត្តិការត្រួតពិនិត្យជនបរទេសខុសច្បាប់ ពង្រឹងសន្តិសុខតាមដងផ្លូវជាតិ

គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បើកប្រតិបត្តិការត្រួតពិនិត្យជនបរទេសខុសច្បាប់ ពង្រឹងសន្តិសុខតាមដងផ្លូវជាតិ

ខេត្តប៉ៃលិន៖ គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកស្រី បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានបើកប្រតិបត្តិការត្រួតពិនិត្យជាបន្តបន្ទាប់ ដោយដាក់គោលដៅពិនិត្យតាមដងផ្លូវជាតិលេខ ៥៧ និងលេខ ៥៩ ដោយគ្មានថ្ងៃកំណត់។ ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យ គ្រប់គ្រង និងទប់ស្កាត់ជនបរទេសដែលលួចចូលមករស់នៅដោយខុសច្បាប់ និងបង្កបទល្មើសផ្សេងៗនៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។

ប្រតិបត្តិការត្រួតពិនិត្យខេត្តប៉ៃលិន

ការចុះប្រតិបត្តិការនេះផ្តោតសំខាន់ទៅលើការទប់ស្កាត់បទល្មើសបច្ចេកវិទ្យា (Online Scam) ដែលជាបទល្មើសដ៏ធ្ងន់ធ្ងរ និងកំពុងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់បោសសម្អាតឱ្យអស់ពីប្រទេស។ សមត្ថកិច្ចបានយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ការពិនិត្យការតាំងទីលំនៅរបស់ជនបរទេស និងទីតាំងកាស៊ីណូនានាក្នុងខេត្ត។

សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យការត្រួតពិនិត្យចរាចរណ៍ខេត្តប៉ៃលិន

ក្រោមគោលនយោបាយ និងឆន្ទៈដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកំពុងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងលើករណីឆបោកតាមប្រព័ន្ធអនឡាញ។ ជនល្មើស និងអ្នកពាក់ព័ន្ធត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោស ព្រមទាំងអនុវត្តនីតិវិធីបណ្តេញចេញទៅកាន់ប្រទេសកំណើតជាបន្តបន្ទាប់។

កងកម្លាំងចម្រុះខេត្តប៉ៃលិនប្រតិបត្តិការទប់ស្កាត់បទល្មើស

គួរបញ្ជាក់ថា ការបន្តយុទ្ធនាការទប់ស្កាត់ និងចុះបង្ក្រាបបទល្មើសនានារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន គឺក្នុងគោលបំណងរឹតបន្តឹងការអនុវត្តរបបសន្តិសុខសង្គម របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តទាំងមូល ស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ដោយបានសហការផ្តល់ព័ត៌មានអំពីខ្សែបណ្តាញមេខ្លោងទៅកាន់ប្រទេសក្នុងតំបន់ និងក្រៅតំបន់ជាច្រើនករណីផងដែរ។

សមត្ថកិច្ចប៉ៃលិនប្រតិបត្តិការត្រួតពិនិត្យជនបរទេសខុសច្បាប់ការពង្រឹងសន្តិសុខខេត្តប៉ៃលិនកងកម្លាំងចុះបង្ក្រាបបទល្មើស

ដោយ៖ ចន្ទ លីហ្សា

administrator

Related Articles