សោកនាដកម្ម! អ្នកបើកត្រាក់ទ័រភ្ជួរដីកិនចំគ្រាប់មីនតោន ស្លាប់យ៉ាងអាណោចអធ័ម នៅស្រុករតនមណ្ឌល

សោកនាដកម្ម! អ្នកបើកត្រាក់ទ័រភ្ជួរដីកិនចំគ្រាប់មីនតោន ស្លាប់យ៉ាងអាណោចអធ័ម នៅស្រុករតនមណ្ឌល

ខេត្តបាត់ដំបង ៖ រឿងសោកសៅមួយបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី២៩ ខែមេសា ខណៈបុរសអ្នកបើកត្រាក់ទ័រម្នាក់បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីបើកត្រាក់ទ័រភ្ជួរដីចម្ការកិនចំគ្រាប់មីនតោនដែលកប់ក្នុងដីសេសសល់ពីសម័យសង្គ្រាម។

រូបភាពទី១

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅក្បែរជើងភ្នំជីប៉ាង ស្ថិតក្នុងភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ជនរងគ្រោះឈ្មោះ ហាន ប្រុស ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល។

រូបភាពទី២

តាមប្រភពព័ត៌មានពីមន្ត្រីមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះបានបើកត្រាក់ទ័រភ្ជួរដីចម្ការដែលធ្លាប់អាស្រ័យផលរាល់ឆ្នាំ ស្រាប់តែកិនប៉ះចំគ្រាប់មីនប្រឆាំងរថក្រោះ បណ្ដាលឲ្យផ្ទុះយ៉ាងខ្លាំងលាន់កក្រើកដី។ ជនរងគ្រោះបានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានសាច់ញាតិនិងអ្នកភូមិប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពផ្លូវមាស ប៉ុន្តែគាត់បានស្លាប់នៅតាមផ្លូវ ឬពេលដឹកដល់មណ្ឌលសុខភាព ដោយសាររបួសធ្ងន់ធ្ងរពេក។

រូបភាពទី៣

ចំណែកត្រាក់ទ័រវិញត្រូវបានរងការខូចខាតយ៉ាងដំណំ ស្ទើរតែទាំងស្រុងផ្នែកខាងមុខ។ កសិករម្នាក់ដែលស្ថិតក្នុងហេតុការណ៍នោះ និងកំពុងកាប់ដំឡូងនៅក្បែរនោះ បានរៀបរាប់ថា ពេលនោះគាត់ឮសម្លេងផ្ទុះយ៉ាងខ្លាំង ហើយឃើញផ្សែងខ្មួលខ្មាញ់គ្របដណ្ដប់ពេញត្រាក់ទ័រ។ ក្រោយពីផ្សែងហុយអស់បន្តិច ទើបឃើញត្រាក់ទ័រនោះបើកជាន់លើគ្រាប់មីនតោន ។

រូបភាពទី៤

សាក្សីដដែលបានបន្ថែមទៀតថា គាត់និងអ្នកកាប់ដំឡូងប៉ុន្មាននាក់ទៀតបានរត់ទៅមើល ឃើញតៃកុងរងរបួសយ៉ាងធ្ងន់ ផ្លោងចេញពីត្រាក់ទ័រ។ ពួកគេបាននាំគ្នាជួយបញ្ជូនជនរងគ្រោះទៅមណ្ឌលសុខភាពភ្លាមៗ ប៉ុន្តែស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរពេក ក៏បានស្លាប់បាត់បង់ជីវិតជាអកុសល។

រូបភាពទី៥

មន្ត្រីមូលដ្ឋានបានរំលឹកថា តំបន់នេះធ្លាប់ជាសមរភូមិក្ដៅក្នុងសម័យសង្គ្រាម ទើបនៅសេសសល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនកប់ក្នុងដី។ បើទោះបីជាដីចម្ការនេះធ្លាប់អាស្រ័យផលរាល់ឆ្នាំក៏ដោយ ក៏ឆ្នាំនេះគឺជារឿងដ៏សោកសៅមួយដែលកើតឡើងដោយសារតែកាកសំណល់សង្គ្រាមដ៏សាហាវនេះ៕

administrator

Related Articles