ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ទទួលបដិសណ្ឋារកិច្ចឯកអគ្គរដ្ឋទូតកូរ៉េ ពិភាក្សាពង្រឹងសន្តិសុខ និងប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ

ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ទទួលបដិសណ្ឋារកិច្ចឯកអគ្គរដ្ឋទូតកូរ៉េ ពិភាក្សាពង្រឹងសន្តិសុខ និងប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយលោកស្នងការរងទទួលផែនការងារសន្តិសុខ ផែនការងារសេនាធិការ ផែនការងារនគរបាលព្រហ្មទណ្ឌ និងផែនការងារនគរបាលការពារព្រំដែនគោក បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម គីម ឆាងយ៉ុង (KIM CHAN GYONG) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងសហការី ដែលបានអញ្ជើញមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីជួបសំដែងការគួរសម និងពិភាក្សាការងារ។

ជំនួបការងារ

ក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរបានពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួនដូចខាងក្រោម៖

ជំនួបការងារ

  1. ការជួបសំណេះសំណាល និងសួរសុខទុក្ខ
  2. ការសហការរួមគ្នា ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនជនជាតិកូរ៉េគ្រប់រូប ដែលមានវត្តមានក្នុងខេត្តបាត់ដំបង
  3. វិធានការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងខេត្តបាត់ដំបង
  4. ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
  5. ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងអង្គភាពទាំងពីរ ឱ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត

ជំនួបការងារ

ជំនួបការងារ

ជំនួបនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អរវាងនគរបាលខេត្តបាត់ដំបង និងស្ថានទូតកូរ៉េ ក្នុងគោលដៅពង្រឹងសន្តិសុខ និងការពារសុវត្ថិភាពប្រជាពលរដ្ឋ ព្រមទាំងសហគមន៍ជនជាតិកូរ៉េនៅក្នុងខេត្តបាត់ដំបងផងដែរ។

ជំនួបការងារ

ជំនួបការងារ

ជំនួបការងារ

ជំនួបការងារ

ជំនួបការងារ

ជំនួបការងារ

ជំនួបការងារ

ជំនួបការងារ

ជំនួបការងារ

អត្ថបទ៖ វិឆ័យ-Phorn | រូបថតផ្សព្វផ្សាយអប់រំ/ក្រុមជំនួយការ

administrator

Related Articles