រដ្ឋបាលខេត្តកំពង់ស្ពឺ ព្រមានចាត់វិធានការក្តៅរុះរើប៉ាណូផ្សាយពាណិជ្ជកម្មតាមផ្លូវជាតិលេខ៤

រដ្ឋបាលខេត្តកំពង់ស្ពឺ ព្រមានចាត់វិធានការក្តៅរុះរើប៉ាណូផ្សាយពាណិជ្ជកម្មតាមផ្លូវជាតិលេខ៤

ខេត្តកំពង់ស្ពឺ៖ បើទោះបីជារដ្ឋបាលខេត្តកំពង់ស្ពឺបានចេញសេចក្តីជូនដំណឹងឱ្យម្ចាស់រុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មកាត់ទទឹងផ្លូវជាតិលេខ៤ ចេញត្រឹមចុងខែកុម្ភៈកន្លងទៅនោះ ក៏ប៉ុន្តែរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ ផុតរយៈពេល២ខែទៅហើយ គេនៅតែឃើញផ្ទាំងប៉ាណូទាំងនោះនៅតាំងឆ្លងកាត់ផ្លូវជាតិលេខ៤ដដែល ។

ផ្ទាំងប៉ាណូតាមផ្លូវជាតិលេខ៤

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺបានចេញសេចក្តីប្រកាសព័ត៌មានដើម្បីរៀបចំស្ថាបនាសួនច្បារ លំហរចំណតសាធារណៈ និងពង្រីកទទឹងផ្លូវជាតិលេខ៤ ចាប់ពីចំណុចភូមិរលាំងសង្កែ សង្កាត់សុព័រទេព ដល់ចំណុចស្ពានធ្នួសលួង ក្នុងភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ដើម្បីកែលម្អសោភ័ណភាពទីប្រជុំជន ។

រដ្ឋបាលខេត្តកំពង់ស្ពឺ

រដ្ឋបាលខេត្តកំពង់ស្ពឺបានចេញសេចក្តីជូនដំណឹងស្តីពីការរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មរបាកាត់ទទឹងផ្លូវ (OVERHEAD PASS) និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មជើងមួយ (UNIPOLE BILLBOARD) តាមបណ្តោយផ្លូវជាតិលេខ៤ ដោយស្នើឱ្យម្ចាស់ក្រុមហ៊ុនរុះរើឱ្យបាននៅបំណាច់ខែកុម្ភៈ ឆ្នាំ២០២៦ ។

ប៉ាណូផ្សាយពាណិជ្ជកម្ម

ក្នុងករណីដល់កាលបរិច្ឆេទកំណត់ ក្រុមហ៊ុននៅតែពុំព្រមអនុវត្ត រដ្ឋបាលខេត្តនឹងចាត់វិធានការរុះរើដោយពុំទទួលខុសត្រូវនូវរាល់ការខូចខាតណាមួយឡើយ ។ គេមិនទាន់ដឹងថាម្ចាស់អាជីវកម្មបានជ្រាបព័ត៌មាននេះឬមួយយ៉ាងណានោះទេ ទើបមិនទាន់អនុវត្តតាមបែបនេះ ។

ផ្លូវជាតិលេខ៤

ទិដ្ឋភាពផ្លូវជាតិលេខ៤

សូមរំលឹកផងដែរថា រដ្ឋបាលខេត្តបានជូនដំណឹងដល់លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុនផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មឱ្យជ្រាបថា រដ្ឋបាលខេត្តនឹងរៀបចំស្ថាបនាសួនច្បារ លំហរចំណតសាធារណៈ និងពង្រីកទទឹងផ្លូវជាតិលេខ៤ ដើម្បីកែលម្អសោភ័ណភាពទីប្រជុំជនក្រុងច្បារមនឱ្យកាន់តែប្រសើរឡើង ៕

ទិដ្ឋភាពការងារ

សោភ័ណភាពទីប្រជុំជន

ផ្លូវជាតិលេខ៤

ទីតាំងផ្សព្វផ្សាយ

បរិស្ថានតាមដងផ្លូវ

ទេសភាពក្រុងច្បារមន

administrator

Related Articles