ថ្នាក់ដឹកនាំអាមេរិក-រុស្ស៊ី ពិភាក្សាតាមទូរស័ព្ទរយៈពេល ៩០នាទី ផ្ដោតលើអ៊ុយក្រែន និងអ៊ីរ៉ង់

ថ្នាក់ដឹកនាំអាមេរិក-រុស្ស៊ី ពិភាក្សាតាមទូរស័ព្ទរយៈពេល ៩០នាទី ផ្ដោតលើអ៊ុយក្រែន និងអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ លោកដូណាល់ ត្រាំ និងលោកវ្ល៉ាឌីមៀរ ពូទីន បានធ្វើការសន្ទនាគ្នាតាមទូរស័ព្ទកាលពីយប់មិញ ដោយផ្ដោតសំខាន់លើបញ្ហាអ៊ុយក្រែន និងអ៊ីរ៉ង់ ក្រោមបរិយាកាសប្រកបដោយភាពកក់ក្តៅ និងត្រង់ទៅត្រង់មកដូចការធ្វើជំនួញ។

Trump and Putin

លោកយូរី អ៊ូសាកូស ជំនួយការលោកពូទីន បានឲ្យដឹងថា កិច្ចសន្ទនាមានរយៈពេល ៩០នាទី ដោយថ្នាក់ដឹកនាំទាំងពីរបានយកចិត្តទុកដាក់ជាពិសេសទៅលើស្ថានការណ៍នៅអ៊ីរ៉ង់ និងតំបន់ឈូងសមុទ្រពែក្ស។ លោកពូទីនបានចាត់ទុកការសម្រេចចិត្តរបស់លោកត្រាំក្នុងការបន្តសុពលភាពនៃបទឈប់បាញ់ថាជាការត្រឹមត្រូវ ដែលផ្ដល់ឱកាសសម្រាប់ការចរចា និងជួយធ្វើឲ្យស្ថានការណ៍មានស្ថិរភាពឡើងវិញ។

Discussions

ទោះជាយ៉ាងណា លោកពូទីនក៏បានរំលេចពីផលវិបាកដែលមិនអាចជៀសវាងបាន ប្រសិនបើអាមេរិក និងអ៊ីស្រាអែលងាកទៅប្រើកម្លាំងយោធាវាយប្រហារអ៊ីរ៉ង់ម្ដងទៀត។ លោកបញ្ជាក់ថា រុស្ស៊ីប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការជួយជ្រោមជ្រែងដោះស្រាយបញ្ហាតាមមធ្យោបាយការទូត។

Ukraine and Iran

ការសន្ទនានេះធ្វើឡើងតបតាមការស្នើសុំពីទីក្រុងម៉ូស្គូ។ នៅវ៉ាស៊ីនតោន លោកត្រាំបានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកទាំងពីរបាននិយាយគ្នាពីបញ្ហាអ៊ុយក្រែនច្រើនជាងអ៊ីរ៉ង់។ លោកត្រាំបញ្ជាក់ថា លោកពូទីនចង់ជួយបញ្ចប់សង្គ្រាមអ៊ីរ៉ង់ ប៉ុន្តែលោកបានជម្រាបជូនវិញថា លោកចង់បញ្ចប់សង្គ្រាមអ៊ុយក្រែនជាមុនសិន។

ប្រភព៖ Channel News Asia និងប្រភពដទៃទៀត

administrator

Related Articles