ភ្ញាក់ផ្អើល! អតីតគូដណ្ដឹងលួចថតរូបមុខហាងដល់អ្នកស្រី ប្ដីឃើញទាន់រត់មកដកសោម៉ូតូ ផ្អើលម្ដុំផ្សារហេងលី

ភ្ញាក់ផ្អើល! អតីតគូដណ្ដឹងលួចថតរូបមុខហាងដល់អ្នកស្រី ប្ដីឃើញទាន់រត់មកដកសោម៉ូតូ ផ្អើលម្ដុំផ្សារហេងលី

រាជធានីភ្នំពេញ ៖ មានករណីភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍សួរនាំ បុរសជាអតីតគូដណ្ដឹង ដែលបែកផ្លូវគ្នាជាច្រើនឆ្នាំហើយ បានមកថតរូបកន្លែងនារីជាអតីតគូដណ្ដឹងកំពុងលក់ដូរ សង្ស័យមានបំណងអ្វីមិនល្អ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅចំណុចម្ដុំផ្សារហេងលី ផ្លូវ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អតីតគូដណ្តឹង

តាមប្រភពព័ត៌មានពីនារីជាអតីតគូដណ្ដឹងបានឲ្យដឹងថា គាត់ជាមួយនឹងបុរសជាអតីតគូដណ្ដឹងបានចែកផ្លូវគ្នា តាំងពីឆ្នាំ២០១៩ មកម្លេះ ដោយបុរសជាគូដណ្ដឹង ចេះតែរករឿងប្រចណ្ឌខុសទំនង ហើយរូបនាងក៏បានរៀបចំណងអាពាហ៍ពិពាហ៍ជាមួយស្វាមីថ្មី ដោយបានកូនស្រីម្នាក់អាយុ៨ខែផងដែរ។

កន្លែងកើតហេតុ

នៅពេលដែលរូបនាងរួមរស់ជាមួយនិងស្វាមីថ្មី ស្រាប់តែបុរសជាអតីតគូដណ្ដឹង ចេះតែតាមរករឿង ហើយយកអាខោនហ្វេសប៊ុកក្លែងក្លាយ ដោយយករូបភាពពួកនាងទៅកាត់តជារូបភាពអាសអាភាស និងបានថតអាវុធគំរាមថែមទៀត ហើយគាត់ក៏បានដាក់ពាក្យបណ្ដឹង២ដងរួចមកហើយដែរ។

សមត្ថកិច្ចចុះអន្តរាគមន៍

ស្ត្រីខាងលើបានបន្តថា នៅថ្ងៃកើតហេតុ អតីតគូដណ្ដឹងរូបនោះ ឃើញប្ដីរបស់គាត់បង្ហោះប្រ ម៉ូត បើកហាងលក់បាយមីឆា និងភេសជ្ជៈថ្មីទើបបាន២ថ្ងៃ ស្រាប់តែបុរសអតីតគូដណ្ដឹង ជិះម៉ូតូមកថតហើយមកវិញម្ដងទៀត រួចអង្គុយសំឡឹងមើលមុខហាង តែត្រូវបុរសជាប្ដីរបស់គាត់មានការសង្ស័យ បានរត់ឆ្លងផ្លូវទៅដកសោម៉ូតូ និងបើកមួកមើល ថាពិតជាបុរសអតីតគូដណ្ដឹងពិតប្រាកដមែន ហើយមកនេះមិនដឹងថាមានគោលបំណងអ្វីនោះទេ ទើបពួកគាត់ឆោឡោ ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍សួរនាំផង។

រូបភាពកន្លែងកើតហេតុ

ដោយឡែកបុរសជាអតីតគូដណ្ដឹង នៅពេលគេឃាត់បានហើយ បែរជានិយាយម្ដងអញ្ចេះ ម្ដងអញ្ចុះហើយថាខ្លួនឈប់ម៉ូតូចាំយកទូរស័ព្ទពីភ្ញៀវនោះទេ ។ ហេតុការណ៍នេះផ្អើលមួយសន្ទុះ ស្រាប់តែមានស្ត្រីម្នាក់ត្រូវជាបង អតីតគូដណ្ដឹង មកដល់ បែរជាឈ្លោះប្រកែក វែកញែករឿងលុយកាក់ឯណាឯណោះទៅវិញ។

ពេលកើតហេតុ

ក្រោយកើតហេតុ បន្ទាប់ពីនិយាយប្រកែកគ្នាអស់ចិត្តហើយ ភាគីទាំងសងខាងបានបំបែកផ្លូវគ្នាចេញទៅរៀងៗខ្លួន។

កន្លែងហេតុការណ៍
ហាងលក់ដូរ
ផ្សារហេងលី
ប្ដីនិងប្រពន្ធ
ម៉ូតូ

administrator

Related Articles