ភ្ញាក់ផ្អើល! ល្បុក្កតោ-សៅលីង ប្រសព្វគ្នាលើឆាកមុខប្រាសាទបាយ័ន ថ្ងៃទី៣០ មេសា នេះ

ភ្ញាក់ផ្អើល! ល្បុក្កតោ-សៅលីង ប្រសព្វគ្នាលើឆាកមុខប្រាសាទបាយ័ន ថ្ងៃទី៣០ មេសា នេះ

រាជធានីភ្នំពេញ៖ កំពូលក្បាច់គុនបុរាណខ្មែរ និងចិន នឹងប្រសព្វគ្នាយ៉ាងអស្ចារ្យក្នុងព្រឹត្តិការណ៍ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ នៅបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប។

ក្បាច់គុនបុរាណខ្មែរ

ក្រសួងទេសចរណ៍បានប្រកាសនៅថ្ងៃទី២៨ ខែមេសានេះថា៖ «និស្ស័យក្បាច់គុនល្បុក្កតោ-សៅលីង វិលវិញជួបគ្នានៅមុខអង្គរ» ដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូវត្តសៅលីងចំនួន ១៦អង្គ ដែលបាននិមន្តមកដល់កម្ពុជារួចហើយ។

ប្រតិភូវត្តសៅលីង

ព្រឹត្តិការណ៍នេះនឹងនាំមកនូវការសម្តែងរួមគ្នាដ៏អស្ចារ្យរវាងក្បាច់គុនបុរាណខ្មែរ៖ គុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់គុនខ្មែរ ជាមួយក្បាច់គុនចិន៖ កុងហ្វូសៅលីង (Shaolin Kung Fu) និងថាយជី (Tai Chi) ដោយរំពឹងថានឹងមានភ្ញៀវជាតិ-អន្តរជាតិចូលរួមទស្សនាដោយផ្ទាល់ និងដោយសេរីប្រមាណជាង ១,០០០នាក់។

ការសម្តែងរួមគ្នា

ក្បាច់គុនចិន

សូមជម្រាបជូនថា ក្រសួងទេសចរណ៍កម្ពុជា រដ្ឋបាលខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប បានសហការរៀបចំព្រឹត្តិការណ៍នេះ អបអរសាទរ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍ និងវប្បធម៌រួមគ្នា ដើម្បីទាក់ទាញអ្នកទេសចរចិន និងអន្តរជាតិមកកម្ពុជាកាន់តែច្រើន។

ទេសចរណ៍កម្ពុជា

ប្រាសាទបាយ័ន

វប្បធម៌កម្ពុជា

ក្បាច់គុនខ្មែរ

សៅលីង

ពិធីសាសនា

ការស្វាគមន៍

ថាយជី

កុងហ្វូ

សិល្បៈក្បាច់គុន

ព្រឹត្តិការណ៍ដ៏ធំនេះនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណខាងជើងប្រាសាទបាយ័ន ដែលជាទីឋានប្រវត្តិសាស្ត្រដ៏រុងរឿងរបស់កម្ពុជា៕

administrator

Related Articles