Emery ប្រើបរាជ័យអតីតកាលជាកម្លាំងចិត្ត មុនជួប Nottingham ក្នុង Europa League

Emery ប្រើបរាជ័យអតីតកាលជាកម្លាំងចិត្ត មុនជួប Nottingham ក្នុង Europa League

លោក Unai Emery អ្នកចាត់ការក្រុម Aston Villa បានប្រកាសថា ក្រុមរបស់លោកនឹងយកការបរាជ័យដ៏ឈឺចាប់កន្លងមក មកធ្វើជាកម្លាំងជំរុញចិត្ត មុនការប្រកួតជើងទីមួយវគ្គផ្តាច់ព្រ័ត្រ Europa League ជាមួយ Nottingham Forest នៅថ្ងៃព្រហស្បតិ៍នេះ។

Aston Villa training

ចាប់តាំងពីចូលកាន់តំណែងនៅឆ្នាំ 2022 លោក Emery ធ្លាប់ទទួលរងការឈឺចាប់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពីរលើករួចមកហើយ គឺចាញ់ Olympiacos ក្នុង Europa Conference League 2024 និងចាញ់ Crystal Palace ក្នុង FA Cup កាលពីរដូវកាលមុននៅ Wembley។

ទោះជាយ៉ាងណា លោក Emery ជឿជាក់ថា បទពិសោធន៍ទាំងនោះនឹងជួយជំរុញក្រុមឲ្យសម្រេចបានជោគជ័យ ជាជាងធ្វើឲ្យបាក់ទឹកចិត្ត។ លោកបានថ្លែងថា ការប្រកួតនីមួយៗមានកាលៈទេសៈខុសៗគ្នា ហើយក្រុមនឹងប្រើប្រាស់បទពិសោធន៍កន្លងមក ដើម្បីកែលម្អខ្លួនឲ្យកាន់តែប្រសើរឡើងនៅពេលនេះ។

គួរបញ្ជាក់ថា លោក Emery មិនមែនជាមនុស្សថ្មីក្នុងការឈ្នះពាន Europa League នោះទេ ព្រោះធ្លាប់ដឹកនាំ Sevilla ឈ្នះពាននេះ ៣លើក និង Villarreal ឈ្នះក្នុងរដូវកាល 2020-21 ផងដែរ៕

administrator

Related Articles