សោកសៅ! នាយ តាក់ស៊ី បង្ហើបពីការវះកាត់ម្រាមដៃ និងជើង ដោយសារជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ

សោកសៅ! នាយ តាក់ស៊ី បង្ហើបពីការវះកាត់ម្រាមដៃ និងជើង ដោយសារជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ

រាជធានីភ្នំពេញ ៖ ស្ថានភាពជំងឺរបស់តារាកំប្លែងរឿងនាយ តាក់ ស៊ី កាន់តែធ្ងន់ធ្ងរជាងមុន បន្ទាប់ពីគ្រូពេទ្យតម្រូវឱ្យកាត់ម្រាមដៃ និងម្រាមជើងមួយចំនួនទៀត ដោយសារជំងឺទឹកនោមផ្អែមដែលបានញាំញីរូបលោកអស់រយៈពេលជាង ១០ឆ្នាំមកហើយ។

នាយ តាក់ ស៊ី

តារារូបនេះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យអស់ជាច្រើនថ្ងៃ ដោយសារជំងឺទឹកនោមផ្អែមធ្វើទុក្ខយ៉ាងខ្លាំង។ ក្នុងពេលព្យាបាលនេះ ក្រុមគ្រូពេទ្យតម្រូវឱ្យលោកកាត់ម្រាមដៃ និងជើងមួយចំនួនចោល ដោយសារដំបៅស៊ីរាលមិនអាចទុកបាន។

នាយ តាក់ ស៊ី

បច្ចុប្បន្ននេះ លោកបានត្រឡប់មកសម្រាកព្យាបាលនៅឯគេហដ្ឋានវិញ ប៉ុន្តែនៅតែស្ថិតក្នុងការតាមដានពីក្រុមគ្រូពេទ្យ។ នាយ តាក់ ស៊ី បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា ជំងឺរបស់លោកតម្រូវឱ្យកាត់ម្រាមដៃ និងម្រាមជើងបន្ថែមទាំងសងខាង ដោយសារតែដំបៅស៊ីរាលមិនអាចទុកបាន។

លោកបញ្ជាក់ថា គ្រូពេទ្យបានប្រាប់ថាដោយសារការស្ទះសសៃឈាមមិនអាចរត់ដល់ចុងដៃចុងជើង បណ្តាលឱ្យស្ពឹក មានដំបៅ និងរាលដាល ទើបត្រូវតែកាត់ចោល។ បច្ចុប្បន្ននេះ លោកបានកាត់ម្រាមដៃឆ្វេង២ ដៃស្តាំ២ ជើងស្តាំ២ និងជើងឆ្វេង១ ហើយបើស្ថានភាពមិនធូរស្រាលទេ លោកអាចប្រឈមនឹងការកាត់បន្ថែមទៀត។

នាយ តាក់ ស៊ី

ដោយសារស្ថានភាពជំងឺកំពុងធ្ងន់ធ្ងរ និងរ៉ាំរ៉ៃ លោកបានសម្រេចលក់ទ្រព្យសម្បត្តិដែលមានស្ទើរតែទាំងអស់ ដើម្បីយកថវិកាមកសម្រួលការព្យាបាល និងផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ព្រោះបច្ចុប្បន្នលោកមិនអាចសម្តែងបានទៀតឡើយ។ លោកបញ្ជាក់ថា គិតមកដល់ពេលនេះ លោកបានចំណាយថវិកាព្យាបាលអស់ប្រមាណជិត ១ម៉ឺនដុល្លារហើយ។ គួរបញ្ជាក់ថា តារាកំប្លែងរូបនេះបានផ្ទុកជំងឺទឹកនោមផ្អែមជាង ១០ឆ្នាំមកហើយ ដែលបានធ្វើឱ្យលោកត្រូវបង្ខំចិត្តផ្អាកការសម្តែងទាំងស្រុង៕

administrator

Related Articles