សម្តេចធិបតី ៖ វិស័យដឹកជញ្ជូន និងភស្តុភារកម្ម ជាស្នូលជំរុញកំណើនសេដ្ឋកិច្ចជាតិ

សម្តេចធិបតី ៖ វិស័យដឹកជញ្ជូន និងភស្តុភារកម្ម ជាស្នូលជំរុញកំណើនសេដ្ឋកិច្ចជាតិ

រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា វិស័យដឹកជញ្ជូន និងភស្តុភារកម្ម គឺជាវិស័យស្នូលមួយដ៏សំខាន់ សម្រាប់បម្រើឱ្យវិស័យដទៃទៀតក្នុងការអភិវឌ្ឍប្រទេសជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត

ថ្លែងក្នុងពិធីប្រារព្ធ «ខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ ២០២៦ និងខួបអនុស្សាវរីយ៍លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន សម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (១៩៩៦-២០២៦)» សម្តេចធិបតីបានថ្លែងថា៖ «បើសិនវិស័យដឹកជញ្ជូនមានកម្រិតខ្ពស់ យើងត្រូវចំណាយខ្ពស់ ភាពប្រកួតប្រជែងផលិតផលកសិកម្ម ផលិតផលឧស្សាហកម្ម ក៏ពិបាកដែរ។ ប៉ុន្តែបើយើងធ្វើវិស័យនេះជាប់ ហើយដឹកទំនិញត្រង់ទៅត្រង់មកពីកម្ពុជាទៅកាន់ពិភពលោក ចូលតាមនេះស្រួល បើចូលតាមផ្សេងនឹងចំណាយច្រើន»។

សម្តេចធិបតីបានលើកឡើងថា នៅពេលវិស័យភស្តុភារកម្មមានភាពងាយស្រួល នឹងជួយដល់កម្ពុជាក្នុងវិស័យផ្សេងៗទៀត។ ក្នុងឱកាសនោះដែរ សម្តេចក៏បានស្នើដល់ជប៉ុន តាមរយៈឯកឧត្តមឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជួយពិនិត្យលទ្ធភាពក្នុងការគាំទ្រ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធឡូជីស្ទិក និងប្រព័ន្ធចម្រុះទឹកកង្វក់នៅកម្ពុជាថែមទៀត។

ព្រមទាំងជួយសម្របសម្រួលរៀបចំឱ្យមានការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យាលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញឱ្យវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង៕

អត្ថបទ៖ អ៊ាង ប៊ុនរិទ្ធ | កែសម្រួល៖ ធីតា

administrator

Related Articles