ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ បើថៃដកខ្លួនពី MOU 2001 កម្ពុជានឹងបន្តរកយន្តការសន្តិភាពតាមច្បាប់ផ្សេងទៀត

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ បើថៃដកខ្លួនពី MOU 2001 កម្ពុជានឹងបន្តរកយន្តការសន្តិភាពតាមច្បាប់ផ្សេងទៀត

ថ្លែងក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយទូរទស្សន៍ជាតិកម្ពុជា (ទទក) នាថ្ងៃទី១ ឧសភា ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់ថា កម្ពុជានឹងបន្តស្វែងរកយន្តការដោះស្រាយដោយសន្តិវិធី និងផ្អែកតាមច្បាប់ផ្សេងទៀត ប្រសិនបើថៃសម្រេចដកខ្លួនពីអនុស្សារណៈយោគយល់ (MOU) 2001។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន

ឯកឧត្តមបានគូសបញ្ជាក់ថា ការដែលថៃសម្រេចបោះបង់ចោល MOU 2001 គឺស្មើនឹងការបោះបង់ចោលយន្តការទ្វេភាគីពាក់ព័ន្ធនឹងតំបន់សមុទ្រត្រួតស៊ីគ្នា ដែលមានស្រាប់អស់រយៈពេលប្រមាណ២៥ឆ្នាំមកហើយ។

ឯកឧត្តមបន្តថា៖ «កម្ពុជានៅតែគោរព និងអនុវត្តខ្លឹមសារ និងស្មារតី MOU 2001 ប៉ុន្តែក្នុងករណីគណៈរដ្ឋមន្ត្រីថៃសម្រេចដកខ្លួនចេញ គឺស្មើនឹងថៃបោះបង់ចោលនូវយន្តការដោះស្រាយវិវាទ នៅតំបន់ត្រួតស៊ីគ្នានៅខ្ពង់រាបបាតសមុទ្រ ដែលយើងបានប្រើប្រាស់អស់២៥ឆ្នាំមកហើយ»។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្នុងករណីអស់យន្តការទ្វេភាគីនេះ កម្ពុជានឹងបន្តខិតខំស្វះស្វែងរកច្រកទាំងឡាយណាដែលជាច្រកដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់។

administrator

Related Articles