សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ សរុបជិត ១០០០ នាក់ សង្កត់ធ្ងន់លើការបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ

សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ សរុបជិត ១០០០ នាក់ សង្កត់ធ្ងន់លើការបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ

សម្តេចតេជោ ហ៊ុន សែន

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី០២ ឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្តកំពង់ស្ពឺ សរុបចំនួន ៩៩៦ នាក់។

ជំនួបសំណេះសំណាល

ពិធីនេះជាការអនុវត្ត និងពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឲ្យមានតម្លាភាព និងជំរុញការងារមូលដ្ឋានឲ្យមានប្រសិទ្ធភាព ព្រមទាំងផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន។

ប្រជាពលរដ្ឋ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ជំរុញសក្តានុពលវិស័យកសិកម្ម តាមរយៈការពង្រាយមន្ត្រីជំនាញតាមឃុំ-សង្កាត់ ដើម្បីបណ្តុះបណ្តាលបច្ចេកទេសដល់ប្រជាកសិករ។ បច្ចុប្បន្នខេត្តមានផ្ទៃដីបង្កបង្កើនផល ១២១.១៧៣ ហិកតា ទិន្នផល ៤០៧.៣៣០ តោន និងដំណាំឧស្សាហកម្មដូចជាស្វាយកែវរមៀតជាង ៦៤.០៣៧ ហិកតា ទិន្នផល ៤០៤.៨៧៩ តោន អំពៅប្រមាណជាង ៥២.០០០ ហិកតា ទិន្នផល ២.៦ លានតោន និងផលិតស្ករអំពៅប្រមាណ ៣៤០.០០០ តោន/ឆ្នាំ។

កសិកម្មកំពង់ស្ពឺ

លើសពីនេះ ខេត្តកំពង់ស្ពឺមានកសិដ្ឋានចិញ្ចឹមសត្វ ៤៦២ កន្លែង មានប្រមាណជាង ១៤.៥៦៨.០១៥ ក្បាល រួមមានជ្រូក និងមាន់ (ពងមាន់នាំចេញជាង ៦៣.៤៥៧.២០០ គ្រាប់/ឆ្នាំ) គិតជាទឹកប្រាក់សរុបលើសពី ៣៥០ លានដុល្លារ/ឆ្នាំ។

វិស័យឧស្សាហកម្ម

វិស័យឧស្សាហកម្មក៏មានការកើនឡើងឥតឈប់ឈរ។ កាលពីឆ្នាំ២០២៥ ខេត្តទទួលបានគម្រោងវិនិយោគក្រោម ៥ លានដុល្លារ ចំនួន ១២៦ គម្រោង និងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ១៣០ គម្រោង។ គិតត្រឹមខែមេសា ឆ្នាំ២០២៦ ខេត្តទទួលបានគម្រោងបន្ថែម ៣៥ គម្រោងទៀត។ បច្ចុប្បន្នខេត្តមានតំបន់សេដ្ឋកិច្ច (SEZ) ២ កន្លែង សួនឧស្សាហកម្ម ៩ កន្លែង រោងចក្រសហគ្រាសសរុប ១.៦១៨ កន្លែង ស្រូបកម្លាំងពលកម្ម ៣២៧.១៩៣ នាក់។

សេដ្ឋកិច្ចខេត្ត

ទំហំសេដ្ឋកិច្ចខេត្តមានចំនួន ២.៦០៥ លានដុល្លារ និងចំណូលសម្រាប់មនុស្សម្នាក់ៗ (GDP) ២.៧០២ ដុល្លារ (ទិន្នន័យឆ្នាំ២០២៤)។

សម្តេចតេជោថ្លែងសុន្ទរកថា

ឱកាសនោះ សម្តេចតេជោបានបង្ហាញក្តីរីករាយដែលបានមកជួបជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំទាំងអស់។ សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការរួមគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងទប់ស្កាត់ទង្វើបង្កចលាចលនានាក្នុងសង្គម។

សន្តិសុខសង្គម

សម្តេចតេជោបានណែនាំដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឲ្យបានល្អប្រសើរ ជាពិសេសផ្តល់សេវាចាំបាច់នានាជូនប្រជាពលរដ្ឋឲ្យបានលឿនរហ័ស ចៀសវាងបង្កបញ្ហាដែលនាំឲ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តប្រជាពលរដ្ឋ។

កំពង់ស្ពឺអភិវឌ្ឍន៍

សម្តេចក៏បានជំរុញឲ្យបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព បង្ក្រាបបទល្មើសផ្សេងៗដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងជាពិសេសបង្ក្រាបអំពើឆបោកតាមអនឡាញ (Scam Online)។

សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់នៃខេត្តកំពង់ស្ពឺទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តឲ្យទទួលបានការរីកចម្រើនជាបន្តបន្ទាប់ រួមគ្នាដើម្បីខេត្តកំពង់ស្ពឺ៕

administrator

Related Articles