អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន អំពាវនាវឱ្យអ្នកសារព័ត៌មានអនឡាញលើកកម្ពស់ក្រមសីលធម៌ និងគោរពសិទ្ធិបុគ្គល

អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន អំពាវនាវឱ្យអ្នកសារព័ត៌មានអនឡាញលើកកម្ពស់ក្រមសីលធម៌ និងគោរពសិទ្ធិបុគ្គល

រាជធានីភ្នំពេញ៖ លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានស្នើឱ្យអ្នកសារព័ត៌មានអនឡាញនៅភ្នំពេញ លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងការគោរពសិទ្ធិបុគ្គល បន្ទាប់ពីមានការរិះគន់ពីសាធារណជនចំពោះការរាយការណ៍ព័ត៌មានហួសហេតុ។លោកបានគូសបញ្ជាក់ថា ល្បឿនព័ត៌មានសំខាន់ ប៉ុន្តែតម្លៃសេចក្តីថ្លៃថ្នូរ និងសីលធម៌មិនអាចខ្វះបានឡើយ។ លោកបានណែនាំចំណុចសំខាន់ៗរួមមាន៖ គោរពសិទ្ធិឯកជនភាព ជៀសវាងការថតបង្ហាញមុខជនរងគ្រោះ ការបិទបាំងអត្តសញ្ញាណ ចៀសវាងការកាត់សេចក្តីដោយខ្លួនឯង រក្សាសុវត្ថិភាពមិនរំខានដល់ប្រតិបត្តិការសមត្ថកិច្ច និងបង្កើតមាតិកាដែលមានគុណតម្លៃមិនផ្តោតតែលើឈាម និងទឹកភ្នែកដើម្បីទាញ View ឡើយ។ លោកអនុរដ្ឋលេខាធិការបានបញ្ជាក់ថា កាមេរ៉ាគឺជាអាវុធមុខពីរ បើប្រើដោយសីលធម៌ វាជាពន្លឺនៃយុត្តិធម៌ តែបើខ្វះការពិចារណា អាចក្លាយជាឧបករណ៍បំផ្លាញជីវិតអ្នកដទៃ។

administrator

Related Articles