រញ្ជួយដីកម្រិត ២.៣ រ៉ិចទ័រ អង្រួនខេត្តឈៀងរ៉ាយរបស់ថៃ ខណៈកំពុងប្រឈមព្យុះនិងរលកកម្តៅ

រញ្ជួយដីកម្រិត ២.៣ រ៉ិចទ័រ អង្រួនខេត្តឈៀងរ៉ាយរបស់ថៃ ខណៈកំពុងប្រឈមព្យុះនិងរលកកម្តៅ

ប្រទេសថៃ៖ ថៃកំពុងប្រឈមមុខនឹងគ្រោះធម្មជាតិជាច្រើនរួមគ្នា ខណៈដែលរញ្ជួយដីកម្រិតស្រាលត្រូវបានរកឃើញនៅខេត្តឈៀងរ៉ាយ ក្នុងពេលដែលប្រទេសនេះកំពុងជួបប្រទះទាំងខ្យល់ព្យុះ រលកកម្តៅ និងផ្សែងពុលផងដែរ។

យោងតាមអង្គភាពតាមដានគ្រោះរញ្ជួយដីថៃ គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ៨:២៥ នាទីព្រឹក ថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ ដោយមានកម្រិត ២.៣ រ៉ិចទ័រ ចំណុចកណ្តាលស្ថិតនៅឃុំ Mae Chan ស្រុក Mae Chan មានជម្រៅត្រឹមតែ ១ គីឡូម៉ែត្រប៉ុណ្ណោះ។ ទោះយ៉ាងណា រញ្ជួយដីនេះមិនបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។

រញ្ជួយដីថៃ

យ៉ាងណាក៏ដោយ អាជ្ញាធរថៃកំពុងបន្តតាមដានយ៉ាងដិតដល់ ក្រែងមានហានិភ័យនៃការរញ្ជួយដីថ្មីៗ ដែលអាចមានកម្លាំងខ្លាំងជាងនេះ។ គេនៅចាំមិនទាន់ភ្លេច សោកនាដកម្មរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំមុន ដែលបានឆក់យកជីវិតមនុស្ស ១០៣ នាក់ និងរបួសរាប់រយនាក់។ រញ្ជួយដីនោះមានកម្រិតចន្លោះពី ៧.៧ ទៅ ៨.២ រ៉ិចទ័រ ដោយមានចំណុចកណ្តាលនៅក្បែរទីក្រុង Mandalay និង Sagaing នៃប្រទេសមីយ៉ាន់ម៉ា ចម្ងាយប្រហែល ៣២០ គីឡូម៉ែត្រពីខេត្ត Mae Hong Son របស់ថៃ។ រំញ័រពីរញ្ជួយដីនោះត្រូវបានគេទទួលអារម្មណ៍នៅទូទាំង ៦៣ ខេត្តនៃប្រទេសថៃ ជាពិសេសនៅទីក្រុងបាងកក។

ដោយ៖ តារា

administrator

Related Articles