បើកវាំងននហើយ! កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ចាប់ផ្ដើមប្រកួតជាផ្លូវការ ទីលាន១០ពេញក្រុងភ្នំពេញ

បើកវាំងននហើយ! កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ចាប់ផ្ដើមប្រកួតជាផ្លូវការ ទីលាន១០ពេញក្រុងភ្នំពេញ

ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ បានចាប់ផ្ដើមដំណើរការជាផ្លូវការរួចរាល់ហើយ ដោយមានការចូលរួមពីសំណាក់កីឡាករ កីឡាការិនីតូចៗមកពីគ្រប់ទិសទី ខណៈពិធីបើកការប្រកួតដ៏អធិកអធមបានប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី២ ខែឧសភា ក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

ពិធីបើកកីឡាសិស្សបឋមសិក្សា

បើតាមអគ្គនាយកដ្ឋានកីឡាបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២ ឧសភា ប្រភេទកីឡាមួយចំនួនដូចជា បាល់ទាត់ បាល់បោះ និងបាល់ទះ បានប្រកួតគ្នាយ៉ាងស្វិតស្វាញរួចទៅហើយ មុនពេលពិធីបើកជាផ្លូវការនៅពេលល្ងាច។

បរិយាកាសការប្រកួត

ការប្រកួតប្រព្រឹត្តទៅដោយរលូន និងមានបរិយាកាសអ៊ូអរពីការចូលរួមគាំទ្ររបស់អាណាព្យាបាល និងសាធារណជន ដោយពិធីបើកនៅពេលល្ងាចធ្វើឡើងក្រោមអធិបតីភាពថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការសម្ដែងសិល្បៈពិសេសបង្កើតភាពរីករាយបន្ថែមទៀត។

គួរបញ្ជាក់ថា ការប្រកួតនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១ ដល់៩ ឧសភា លើទីលានចំនួន១០ក្នុងរាជធានីភ្នំពេញ ដោយមានប្រភេទកីឡាសរុបចំនួន១២ និងវិញ្ញាសាសរុបចំនួន៦២ រួមមាន៖ បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT ប៊ូល ប៉េតង់ គុនល្បក្កតោ ហែលទឹក គុនដាវ និងចំបាប់។

administrator

Related Articles