អន្តរជាតិ៖ នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មការរៀបចំសកម្មភាពសម្រាប់ក្មេងៗនិងយុវវ័យគ្រប់មជ្ឈដ្ឋានហុងកុង បានរៀបចំពិធីបង្ហូតទង់ជាតិ និងទង់តំបន់រដ្ឋបាលពិសេសហុងកុង នៅទីលានផ្កាបូហីនីយ៉ាមាស ដើម្បីរំលឹកខួប ៩០ ឆ្នាំនៃជ័យជម្នះមហាដំណើររបស់កងទ័ពក្រហម និងខួប ១០៧ ឆ្នាំនៃចលនាយុវនិស្សិត ៤ ឧសភា។

សិស្សានុសិស្សប្រមាណ ១,២០០ នាក់ មកពីសាលាបឋមសិក្សានិងមធ្យមសិក្សាទូទាំងទីក្រុងហុងកុង បានចូលរួមក្នុងពិធីដ៏វិសេសវិសាលនេះ ក្នុងគោលបំណងបណ្តុះស្មារតីទទួលខុសត្រូវ និងស្នេហាជាតិចំពោះមាតុភូមិ។

លោក Zhuang Jiabin ប្រធានគណៈកម្មការរៀបចំសកម្មភាពសម្រាប់ក្មេងៗនិងយុវវ័យគ្រប់មជ្ឈដ្ឋានហុងកុង បានថ្លែងថា ពិធីបង្ហូតទង់ជាតិនៅថ្ងៃទី ៤ ឧសភា ឆ្នាំនេះ មានសារៈសំខាន់ជាងឆ្នាំណាៗទាំងអស់ ព្រោះវាជាខួប ៩០ ឆ្នាំនៃជ័យជម្នះមហាដំណើររបស់កងទ័ពក្រហម និងជាខួប ២០ ឆ្នាំនៃការរៀបចំពិធីបង្ហូតទង់ជាតិ ៤ ឧសភា នៅហុងកុងផងដែរ។
លោកបន្តថា ការបង្ហូតទង់ជាតិមិនមែនគ្រាន់តែជាពិធីសាសន៍ប៉ុណ្ណោះទេ តែថែមទាំងជាមេរៀនប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែលជួយឱ្យក្មេងៗនិងយុវជនបានស្វែងយល់ពីប្រវត្តិសាស្ត្រជាតិកាន់តែស៊ីជម្រៅ ពង្រឹងឆន្ទៈស្នេហាជាតិ និងអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងការរស់នៅប្រចាំថ្ងៃ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសដ៏ឧឡារិក និងពោរពេញទៅដោយមនោសញ្ចេតនាស្នេហាជាតិ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
