គួរឲ្យកោតសរសើរ! នគរបាលស្រុកបន្ទាយមាស ចុះជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ភ្លាមៗ

គួរឲ្យកោតសរសើរ! នគរបាលស្រុកបន្ទាយមាស ចុះជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ភ្លាមៗ

ខេត្តកំពត៖ ក្រោមស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ ស្នងការដ្ឋាននគរបាលខេត្តកំពត បានចាត់កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស ចេញប្រតិបត្តិការជួយសង្គ្រោះបន្ទាន់ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់។

នគរបាលជួយសង្គ្រោះ

ជាក់ស្តែង ស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រកាសនាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦នេះថា៖ កម្លាំងនគរបាលស្រុកបន្ទាយមាស រួមជាមួយកម្លាំងប្រជាការពារ បានចុះជួយរុះរើផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដែលបានទទួលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦។

កម្លាំងនគរបាលរុះរើផ្ទះការជួយសង្គ្រោះពលរដ្ឋ

សូមបញ្ជាក់ថា សកម្មភាពមនុស្សធម៌នេះបានឆ្លុះបញ្ចាំងឱ្យឃើញពីតួនាទីរបស់កងកម្លាំងនគរបាលជាតិ មិនត្រឹមតែជាអ្នកការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាបង្អែកដ៏រឹងមាំ និងជាអ្នកបម្រើរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ មិនថាមានគ្រោះមហន្តរាយធម្មជាតិកើតឡើងក្នុងរូបភាពណាក៏ដោយ។

នគរបាលជួយប្រជាពលរដ្ឋសកម្មភាពមនុស្សធម៌

គួរបញ្ជាក់ផងដែរថា ការចុះជួយសង្គ្រោះនេះ បានបង្ហាញពីភាពសាមគ្គីភាព និងការយកចិត្តទុកដាក់របស់កងកម្លាំងសន្តិសុខចំពោះប្រជាពលរដ្ឋដែលកំពុងជួបប្រទះគ្រោះអាសន្ន ដោយមិនប្រកាន់ពេលវេលា និងទីកន្លែងឡើយ។

រុះរើផ្ទះពលរដ្ឋនគរបាលបន្ទាយមាស

សូមគោរពកោតសរសើរដល់កងកម្លាំងនគរបាលស្រុកបន្ទាយមាស ដែលតែងតែជាទីពឹងរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។

administrator

Related Articles