លាហើយតារាចម្រៀងរឿងព្រេង! «យក្សកើតអេដស៍» លោក ផៃ ផងរ៉ាក់ បានបាត់បង់ជីវិតហើយ

លាហើយតារាចម្រៀងរឿងព្រេង! «យក្សកើតអេដស៍» លោក ផៃ ផងរ៉ាក់ បានបាត់បង់ជីវិតហើយ

រាជធានីភ្នំពេញ ៖ ដំណឹងដ៏ក្រៀមក្រំបំផុតសម្រាប់អ្នកគាំទ្រតន្ត្រីខ្មែរសុរិន្ទ! តារាចម្រៀងសំនៀងបែបខ្មែរសុរិន្ទ ម្ចាស់បទល្បី«យក្សកើតអេដស៍» លោក ផៃ ផងរ៉ាក់ បានទទួលមរណភាពហើយ ដោយសារជំងឺរលាកសួតធ្ងន់ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។

រូបលោក ផៃ ផងរ៉ាក់

បើយោងតាមការឱ្យដឹងពីក្រុមគ្រួសារថា លោក ផៃ ផងរ៉ាក់ បានទទួលមរណភាពនាវេលាម៉ោង៨ និង១៥នាទីព្រឹក នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ សពរបស់លោកត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យនៅភូមិតាភុល សង្កាត់ស្វាដង្គំ ក្រុងសៀមរាប។

រូបលោក ផៃ ផងរ៉ាក់

នៅមុនពេលទទួលមរណភាព លោក ផៃ ផងរ៉ាក់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយសារលោកមានជំងឺរលាកសួតធ្ងន់ រួមនឹងជំងឺផ្សេងៗទៀត។

រូបលោក ផៃ ផងរ៉ាក់

តារាចម្រៀងលោក អ៊ឹង ប៊ុនលាភ បានរៀបរាប់តាមវីដេអូឃ្លីបបង្ហោះលើបណ្តាញសង្គមមុនពេលម្ចាស់បទ«យក្សកើតអេដស៍»ទទួលមរណភាពថា ភរិយារបស់លោក ផៃ ផងរ៉ាក់ បានទូរស័ព្ទមកសុំជំនួយ ព្រោះបច្ចុប្បន្នស្វាមីអ្នកស្រីកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយគ្រួសារគ្មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ថ្លៃព្យាបាលឡើយ។

រូបលោក ផៃ ផងរ៉ាក់

ក្រោយពេលដឹងរឿងនេះ លោក អ៊ឹង ប៊ុនលាភ បានស្នើសុំទៅកាន់សប្បុរសជននានា ដើម្បីជួយដល់លោក ផៃ ផងរ៉ាក់ ដ្បិតក្រុមគ្រួសារកំពុងខ្វះខាត និងញាំញីដោយសារជំងឺ។ ប៉ុន្តែដោយសារស្ថានភាពជំងឺរបស់លោកមានសភាពធ្ងន់ទៅហើយនោះ លោកទទួលមរណភាព ដោយមិនអាចសង្គ្រោះបានឡើយ។

រូបលោក ផៃ ផងរ៉ាក់

ដំណឹងមរណភាពរបស់តារាចម្រៀងរូបនេះ បានធ្វើឱ្យមហាជន ពិសេសបណ្តាអ្នកគាំទ្របទចម្រៀងរបស់លោកបានសម្តែងការសោកស្តាយយ៉ាងខ្លាំង ដ្បិតលោកជាតារាចម្រៀងមួយរូបដែលធ្លាប់បំពេអារម្មណ៍ និងផ្តល់ភាពសប្បាយរីករាយដល់ប្រិយមិត្តអ្នកស្តាប់ជាច្រើនជំនាន់មកហើយ។ សូមវិញ្ញាណក្ខន្ធរបស់លោកទៅកាន់សុគតិភពផង។

administrator

Related Articles