អេស្ប៉ាញចង់រុញអ្នកជំងឺវីរុស Hanta លើកប៉ាល់ទេសចរណ៍ទៅកាន់កាប់វើរ

អេស្ប៉ាញចង់រុញអ្នកជំងឺវីរុស Hanta លើកប៉ាល់ទេសចរណ៍ទៅកាន់កាប់វើរ

កាលពីថ្ងៃទី៥ ឧសភា អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលអេស្ប៉ាញ បានពិភាក្សាគ្នាយ៉ាងក្តៅគគុកជុំវិញកប៉ាល់ទេសចរណ៍ “MV Hondius” ដែលកំពុងផ្ទុះករណីឆ្លងវីរុស Hanta ។

អេស្ប៉ាញបានស្នើសុំឱ្យផ្ទេរអ្នកដំណើរដែលឆ្លងមេរោគទៅកាន់ប្រទេសកាប់វើរ ដែលជាប្រទេសមួយនៅទ្វីបអាហ្វ្រិក ដើម្បីជៀសវាងការនាំកប៉ាល់ចូលចតនៅកោះកាណារីរបស់ខ្លួន។

បច្ចុប្បន្ន កប៉ាល់ “MV Hondius” កំពុងចតនៅឆ្នេរសមុទ្រ Praia ដែលជារដ្ឋធានីនៃប្រទេសកាប់វើរ។ ស្ថានទូតចិនប្រចាំកាប់វើរបានចេញសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃទី៥ ឧសភា ដោយបញ្ជាក់ថា បន្ទាប់ពីការផ្ទៀងផ្ទាត់ មិនមានពលរដ្ឋចិននៅលើកប៉ាល់នេះទេ។

កប៉ាល់ទេសចរណ៍

សូមបញ្ជាក់ថា វីរុស Hanta គឺជាជំងឺឆ្លងដ៏កាចសាហាវ ដែលអាចឆ្លងតាមរយៈកណ្តុរ និងសត្វកកេរ ដែលបណ្តាលឱ្យមានរោគសញ្ញាធ្ងន់ធ្ងរដល់ប្រព័ន្ធផ្លូវដង្ហើម។ ការសម្រេចចិត្តចុងក្រោយនៅមិនទាន់ដឹងជាយ៉ាងណានៅឡើយទេ។

ប្រភព ៖ (CCFR)

administrator

Related Articles