រន្ធត់! Sabalenka គំរាមពហិការ Grand Slam ដោយសារប្រាក់រង្វាន់មិនគាប់ចិត្ត

រន្ធត់! Sabalenka គំរាមពហិការ Grand Slam ដោយសារប្រាក់រង្វាន់មិនគាប់ចិត្ត

កីឡាការិនីវាយកូនបាល់លេខ១ពិភពលោក Aryna Sabalenka បានលើកឡើងដោយសម្ដែងការមិនពេញចិត្តជាខ្លាំងចំពោះចំនួនប្រាក់រង្វាន់ដែលអ្នកលេងទទួលបានក្នុងការប្រកួត Grand Slam ដោយថែមទាំងត្រៀមខ្លួនធ្វើពហិការមិនចូលរួមការប្រកួតទៀតផង។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៃព្រឹត្តិការណ៍ Italian Open នាថ្ងៃអង្គារ អ្នកឈ្នះពាន Grand Slam ៤សម័យកាលរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា៖ «ខ្ញុំមានអារម្មណ៍ថាកម្មវិធីទាំងមូលគឺស្ថិតនៅលើពួកយើង។ បើគ្មានពួកយើងទេ នោះនឹងមិនមានការប្រកួតឡើយ ហើយក៏គ្មានការកម្សាន្តដែរ។ ខ្ញុំយល់ថា យើងពិតជាសមនឹងទទួលបានប្រាក់រង្វាន់ច្រើនជាងនេះ។ នៅពេលណាមួយ យើងនឹងធ្វើពហិការ ហើយវានឹងក្លាយជាវិធីតែមួយគត់ដើម្បីតស៊ូដើម្បីសិទ្ធិរបស់យើង»។

Sabalenka

គួរបញ្ជាក់ថា កាលពីឆ្នាំមុន កីឡាករឈានមុខស្ទើរតែទាំងអស់បានចុះហត្ថលេខាលើសំបុត្រចំនួនពីរផ្ញើទៅប្រធាន Grand Slam ទាំងបួន ដោយទាមទារការដំឡើងប្រាក់រង្វាន់ ការបង់ចូលមូលនិធិសុខុមាលភាពអ្នកលេង ការកែលម្អអត្ថប្រយោជន៍ចូលនិវត្តន៍ និងមាតុភាព ព្រមទាំងការចូលរួមក្នុងការសម្រេចចិត្តដែលប៉ះពាល់ដល់ពួកគេ។

ទោះជាយ៉ាងណា កីឡាការិនី Iga Swiatek មកពីប៉ូឡូញ ដែលជាម្ចាស់ជើងឯក French Open ៤សម័យកាល មានទស្សនៈខុសពី Sabalenka ដោយយល់ថាការធ្វើពហិការ «គឺជ្រុលបន្តិច»។ Swiatek ដែលធ្លាប់ឈ្នះ Wimbledon និង US Open បានបន្ថែមថា៖ «អ្វីដែលសំខាន់បំផុតគឺការប្រាស្រ័យទាក់ទង និងការពិភាក្សាត្រឹមត្រូវជាមួយស្ថាប័នគ្រប់គ្រង ដើម្បីឱ្យយើងមានកន្លែងសម្រាប់ពិភាក្សា និងចរចា»។

administrator

Related Articles