រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសជូនដំណឹងជាផ្លូវការនៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ អំពីតម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ តទៅ។
តម្លៃលក់រាយប្រេងឥន្ធនៈថ្មីមានដូចខាងក្រោម៖
- ប្រេងសាំងធម្មតា (Gasoline 92)៖ ៥,៣០០ រៀល/លីត្រ
- ប្រេងម៉ាស៊ូត (Gasoil 10ppm)៖ ៥,៥៥០ រៀល/លីត្រ

ក្រសួងពាណិជ្ជកម្មបានលើកឡើងថា រាជរដ្ឋាភិបាលបានបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៦,៥ សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។

ជាងនេះទៀត រាជរដ្ឋាភិបាលបានបញ្ចុះ ១ សេនដុល្លារ/លីត្រ បន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិបានឡើងលើសពី ៩០ ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើសពី ១០០ ដុល្លារ/បារ៉ែល។
តម្លៃនេះនឹងត្រូវអនុវត្តចាប់ពីម៉ោង ០០:០០ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ រហូតដល់មានការជូនដំណឹងថ្មីបន្ទាប់ទៀត៕
