KOFI ចាប់ដៃ WEGA នាំចូលម៉ាស៊ីនកាហ្វេអ៊ីតាលីលំដាប់ពិភពលោកមកកម្ពុជា

KOFI ចាប់ដៃ WEGA នាំចូលម៉ាស៊ីនកាហ្វេអ៊ីតាលីលំដាប់ពិភពលោកមកកម្ពុជា

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ខូ​ហ្វី (KOFI) ក្រុមហ៊ុនខ្មែរឈានមុខគេក្នុងវិស័យកាហ្វេ បានបោះជំហានថ្មីមួយទៀត តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីក្លាយជាអ្នកនាំចូល និងចែកចាយផ្តាច់មុខនូវម៉ាស៊ីនកាហ្វេម៉ាក WEGA ពីប្រទេសអ៊ីតាលី។

KOFI x WEGA

សមិទ្ធផលនេះគឺជាជំហានដ៏សំខាន់សម្រាប់ក្រុមហ៊ុន KOFI ដែលឈរជើងលើទីផ្សារកាហ្វេជាង ១៦ ឆ្នាំមកហើយ។ កិច្ចសហការនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន ខូ​ហ្វី តំណាង WEGA និងដៃគូអាជីវកម្មក្នុងស្រុក ក្នុងគោលបំណងឆ្លើយតបនឹងតម្រូវការម៉ាស៊ីនកាហ្វេគុណភាពខ្ពស់ រសជាតិថេរ និងធន់រឹងមាំ ខណៈទីផ្សារកាហ្វេក្នុងស្រុកកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

KOFI CEO Ms. Chhean Khim

លោកស្រី ឈាន ឃីម អគ្គនាយិកាក្រុមហ៊ុន ខូ​ហ្វី គ្រុប បានមានប្រសាសន៍ថា៖ «នៅ KOFI យើងជឿជាក់ថា ភាពជោគជ័យនៃអាជីវកម្មកាហ្វេ មិនមែនផ្ដោតតែលើគ្រាប់កាហ្វេនោះទេ គឺជាការគាំទ្រដល់ម្ចាស់អាជីវកម្មទាំងអស់ជាមួយម៉ាស៊ីនកាហ្វេដែលកាន់តែល្អប្រសើរ។ ការជ្រើសរើស WEGA គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះម៉ាកនេះត្រូវបានទទួលស្គាល់ទូទាំងពិភពលោកចំពោះភាពធន់រឹងមាំ និងសមត្ថភាពខ្ពស់»។

WEGA Sales Director Alberto Schiavon

ស្របគ្នានេះ លោក ALBERTO SCHIAVON ប្រធានផ្នែកលក់ WEGA បានបន្ថែមថា៖ «កិច្ចសហការនេះកើតចេញពីចក្ខុវិស័យរួមគ្នា និងការទទួលស្គាល់នូវគុណតម្លៃស្នូលដូចជា ភាពម៉ត់ចត់ វិជ្ជាជីវៈនិយម និងការប្តេជ្ញាចិត្តដើរទន្ទឹមគ្នាឱ្យបានយូរអង្វែង។ យើងមិនចាត់ទុកកិច្ចព្រមព្រៀងនេះជាគោលដៅចុងក្រោយទេ ប៉ុន្តែជាចំណុចចាប់ផ្តើម»។

WEGA Leader Martina

លើសពីនេះ លោកស្រី Martina អ្នកដឹកនាំរូបមួយរបស់ WEGA បានគូសបញ្ជាក់ថា KOFI គឺជាអតិថិជនដំបូងគេបង្អស់នៅអាស៊ីរបស់ក្រុមហ៊ុន Astoria កាលពីជាង ១៥ ឆ្នាំមុន។ នាងបានបន្តថា៖ «កាលពីមុន កាហ្វេជាទំនិញនាំចូលដ៏ថ្លៃ គេប្រើសម្រាប់បង្ហាញពីភាពស៊ីវិល័យច្រើនជាងការឆុងផឹកប្រចាំថ្ងៃ… ប៉ុន្តែថ្ងៃនេះ អ្វីៗបានប្តូរហើយ ដោយសារការខិតខំរបស់លោកស្រី ឈាន ឃឹម»។

Signing Ceremony KOFI x WEGA

ពិធីចុះហត្ថលេខានេះ មិនត្រឹមតែជាការពង្រីកសក្តានុពលអាជីវកម្មរបស់ KOFI ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពនៃទំនុកចិត្ត និងទំនាក់ទំនងដ៏រឹងមាំរវាងក្រុមហ៊ុនទាំងពីរ ដែលបានកសាងអស់រយៈពេលជាង ១៥ ឆ្នាំមកហើយ។

KOFI Team

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន KOFI ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ជាក្រុមហ៊ុនខ្មែរក្នុងស្រុកដែលនាំចូល និងចែកចាយម៉ាស៊ីនឆុងកាហ្វេ គ្រាប់កាហ្វេ និងគ្រឿងផ្សំផ្សេងៗពីទូទាំងពិភពលោកមកកម្ពុជា។ KOFI គឺជាអ្នកនាំមុខគេក្នុងឧស្សាហកម្មកាហ្វេនៅកម្ពុជា ដោយផ្តោតលើវិជ្ជាជីវៈ ការបង្កើតថ្មី និងភាពស្មោះត្រង់ចំពោះអតិថិជន។

WEGA Coffee Machine

រីឯ WEGA វិញ គឺជាម៉ាកយីហោលំដាប់ពិភពលោកពីប្រទេសអ៊ីតាលី ឯកទេសខាងរចនា និងផលិតម៉ាស៊ីនឆុងកាហ្វេ Espresso កម្រិតអាជីព ដោយផ្អែកលើគោលការណ៍គុណភាព ការច្នៃប្រឌិត និងការគោរពចំពោះសិល្បៈនៃការឆុងកាហ្វេ។

WEGA Machine Closeup

សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចតាមដានតាមផេកហ្វេសប៊ុក KOFI Co.,Ltd ឬទំនាក់ទំនងមកកាន់ទីតាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុន ខូ​ហ្វី ផ្លូវម៉ៅសេតុង ទូរស័ព្ទលេខ 069 666 999 / 077 777 970 ឬចូលមើលគេហទំព័រ www.kofi.com.kh ៕

Event Group Photo

administrator

Related Articles