Shakira ចេញបទផ្លូវការ “Dai Dai” សម្រាប់ FIFA World Cup 2026 ហើយ!

Shakira ចេញបទផ្លូវការ “Dai Dai” សម្រាប់ FIFA World Cup 2026 ហើយ!

តារាចម្រៀងល្បីលើឆាកអន្តរជាតិ Shakira វ័យ 49 ឆ្នាំ ទើបតែបង្ហាញបទចម្រៀងផ្លូវការសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2026 ដែលមានចំណងជើងថា “Dai Dai” កាលពីថ្ងៃព្រហស្បតិ៍ តាមរយៈវីដេអូបង្ហោះលើ Instagram ពីកីឡដ្ឋាន Maracanã Stadium ដ៏ល្បីល្បាញ។

Shakira World Cup

បទចម្រៀងថ្មីនេះមានការចូលរួមពីតារាចម្រៀងនីហ្សេរីយ៉ាដ៏ល្បី Burna Boy ហើយនឹងចេញផ្សាយជាផ្លូវការនៅថ្ងៃទី 14 ខែឧសភា ខាងមុខនេះ។

Shakira Dance

នៅក្នុងវីដេអូ Shakira បានបង្ហាញខ្លួនជាមួយក្រុមអ្នករាំដែលស្លៀកពាក់ពណ៌តំណាងឲ្យក្រុមជម្រើសជាតិជាច្រើន ដែលនឹងចូលរួមការប្រកួត World Cup ឆ្នាំ 2026 ដែលរៀបចំឡើងចាប់ពីថ្ងៃទី 11 ខែមិថុនា ដល់ថ្ងៃទី 19 ខែកក្កដា នៅប្រទេស មិចស៊ីកូ, សហរដ្ឋអាមេរិក និង កាណាដា។

World Cup 2026

វីដេអូនេះក៏បានបង្ហាញពីបាល់ផ្លូវការរបស់ World Cup ឆ្នាំ 2006, 2010 និង 2014 ផងដែរ ដែលហាក់ដូចជាការរំលឹកដល់ការប្រកួតដែល Shakira ធ្លាប់មានតួនាទីសំខាន់ផ្នែកតន្ត្រី។ គួរបញ្ជាក់ថា តារាស្រីកូឡុំប៊ីរូបនេះធ្លាប់ច្រៀងបទផ្លូវការសម្រាប់ World Cup ឆ្នាំ 2010 នៅអាហ្វ្រិកខាងត្បូង ដែលមានចំណងជើងថា “Waka Waka (This Time for Africa)” ព្រមទាំងបានសម្តែងបទ “Hips Don’t Lie” និង “La La La (ប្រេស៊ីល 2014)” ក្នុងពិធីពាក់ព័ន្ធនឹង World Cup ឆ្នាំ 2006 និង 2014 ទៀតផង។

Shakira Performance

ការវិលត្រឡប់មកវិញរបស់ Shakira ក្នុងតួនាទីជាអ្នកច្រៀងបទផ្លូវការ World Cup លើកនេះ ធ្វើឲ្យអ្នកគាំទ្រទូទាំងពិភពលោកទន្ទឹងរង់ចាំយ៉ាងខ្លាំង៕

administrator

Related Articles