Emirates ហោះហើរឡើងវិញ ៩៦% នៃបណ្ដាញសកល តភ្ជាប់ភ្នំពេញ-សៀមរាប-ឌូបៃ

Emirates ហោះហើរឡើងវិញ ៩៦% នៃបណ្ដាញសកល តភ្ជាប់ភ្នំពេញ-សៀមរាប-ឌូបៃ

រាជធានីភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates កំពុងស្ដារប្រតិបត្តិការជើងហោះហើរសកលឡើងវិញស្ទើរតែទាំងស្រុង ដោយបច្ចុប្បន្ន ៩៦% នៃបណ្តាញហោះហើរអន្តរជាតិបានដំណើរការឡើងវិញ។ ក្រុមហ៊ុនបានសម្រុកបើកសេវាកម្មឡើងវិញនៅតំបន់ធំៗជាច្រើនរួមទាំងអាមេរិក អឺរ៉ុប អាស៊ី និងអូសេអានី។

Emirates Aircraft

សម្រាប់កម្ពុជា Emirates បានដំណើរការជើងហោះហើរប្រចាំថ្ងៃពីអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ទៅកាន់ទីក្រុងឌូបៃ តាំងពីថ្ងៃទី១ ខែឧសភា ព្រមទាំងជើងហោះហើរ ៣ដងក្នុងមួយសប្តាហ៍ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ទៅកាន់ឌូបៃ។

បច្ចុប្បន្ន Emirates កំពុងដំណើរការជើងហោះហើរជាង ១,៣០០ ជើងក្នុងមួយសប្តាហ៍ទៅកាន់គោលដៅចំនួន ១៣៧ ក្នុង ៧២ ប្រទេស ស្មើ ៧៥% នៃសមត្ថភាពមុនសង្គ្រាម។

administrator

Related Articles