ដាវកាត់! តុលាការអាមេរិកប្រកាសពន្ធ ១០% របស់ត្រាំខុសច្បាប់ជាលើកទី២

ដាវកាត់! តុលាការអាមេរិកប្រកាសពន្ធ ១០% របស់ត្រាំខុសច្បាប់ជាលើកទី២

តុលាការពាណិជ្ជកម្មអន្តរជាតិអាមេរិក កាលពីថ្ងៃទី៧ ឧសភា បានសម្រេចដោយសំឡេង ២ ទល់ ១ ថា ពន្ធ ១០% ដែលលោក ដូណាល់ ត្រាំ ដាក់លើទំនិញនាំចូលពីប្រទេសនានាកាលពីខែកុម្ភៈ គឺខុសច្បាប់។

ពន្ធត្រាំ

ចៅក្រមបានរកឃើញថា រដ្ឋបាលលោក ត្រាំ បកស្រាយច្បាប់ខុស ដើម្បីបង្ហាញភាពត្រឹមត្រូវនៃពន្ធគយទូលំទូលាយនេះ។ នេះជាលើកទី២ហើយក្នុងឆ្នាំនេះ ដែលគោលនយោបាយពន្ធរបស់លោកត្រូវបានតុលាការចាត់ទុកថាខុសច្បាប់។

កាលពីដើមឆ្នាំ តុលាការកំពូលបានគាំទ្រការសម្រេចថា ត្រាំបំពានអំណាចក្រោមច្បាប់ IEEPA ១៩៧៧។ ជាការឆ្លើយតប លោកបានប្រកាសពន្ធ ១០% ក្រោមច្បាប់ពាណិជ្ជកម្ម ១៩៧៤ ចូលជាធរមានថ្ងៃទី២៤ កុម្ភៈ និងផុតកំណត់ចុងខែកក្កដា។

តុលាការអាមេរិក

មេធាវីក្រសួងយុត្តិធម៌បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍កាលពីថ្ងៃសុក្រ។ លោក ត្រាំ បានរិះគន់ការសម្រេចនេះដោយបន្ទោសលើ «ចៅក្រមឆ្វេងនិយមជ្រុល ២រូប» ដោយថ្លែងថា៖ «គ្មានអ្វីធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលជាមួយតុលាការនោះទេ។ ពេលយើងទទួលបានសេចក្តីសម្រេចមួយ យើងធ្វើវាតាមផ្លូវផ្សេង»។

ត្រាំរិះគន់តុលាការ

ទោះជាយ៉ាងណា គេមិនទាន់ច្បាស់ពីផលប៉ះពាល់នៃការអនុវត្តសេចក្តីសម្រេចនេះទៅមុខទៀតឡើយ។

administrator

Related Articles