សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងទទួលបានថវិកាបឋមជាង ៦៩ពាន់ដុល្លារ ក្នុងទិវាពិភពលោកកាកបាទក្រហម

សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងទទួលបានថវិកាបឋមជាង ៦៩ពាន់ដុល្លារ ក្នុងទិវាពិភពលោកកាកបាទក្រហម

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំធំសាលាខេត្តស្ទឹងត្រែង លោក ផៃ ប៊ុនឈឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

ពិធីទិវាកាកបាទក្រហម

កម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការចូលរួមពីព្រះមេគណទាំងពីរគណៈនៃខេត្តស្ទឹងត្រែង ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំង ក្រុមហ៊ុនវិនិយោគ វិស័យឯកជន អាជីវករ ប្រជាពលរដ្ឋ និងសប្បុរជននានា។

ថ្នាក់ដឹកនាំចូលរួម

លោក ផៃ ប៊ុនឈឿន បានថ្លែងអំពាវនាវដល់សប្បុរសជនទាំងអស់ បន្តចូលរួមឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីរក្សាបាននូវលទ្ធភាពក្នុងការពង្រឹងពង្រីកអន្តរាគមន៍ ការឆ្លើយតប និងត្រៀមបង្ការ ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះក្នុងខេត្ត។

សប្បុរជនចូលរួមបរិយាកាសពិធី

ជាលទ្ធផល សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងទទួលបានថវិកាបឋមសរុបចំនួន ៦៩ ១៧៦ ដុល្លារសហរដ្ឋអាមេរិក ដែលជាចំណែកដ៏សំខាន់សម្រាប់ការងារមនុស្សធម៌ក្នុងខេត្ត។

ថវិកាបរិច្ចាគការចូលរួមពិធីសប្បុរសធម៌មនុស្សធម៌ពិធីសាសនាវេទិកាពិធីសប្បុរជនអ្នកចូលរួមការបរិច្ចាគភ្ញៀវកិត្តិយសថ្នាក់ដឹកនាំប្រជាពលរដ្ឋមន្ត្រីរាជការកម្មវិធីសាលាខេត្តឯកភាពពិភពលោកកាកបាទក្រហមទិវាកាកបាទក្រហមមូលនិធិមនុស្សធម៌អឌ្ឍចន្ទក្រហមពិធីអបអរសាមគ្គីភាពការចែករំលែកសន្តិភាពសប្បុរសធម៌ការឧបត្ថម្ភជនរងគ្រោះការគាំទ្រសាមគ្គី

ដោយ៖ សិលា

administrator

Related Articles