ប្រទេសតួកគីបានបង្ហាញគំរូដើមមីស៊ីលផ្លោងអន្តរទ្វីប (ICBM)ឈ្មោះ«Yildirimhan» (ផ្លេកបន្ទោរ)ក្នុងពិព័រណ៍ SAHA ២០២៦នៅអ៊ីស្តង់ប៊ុល ជាផ្នែកនៃការជំរុញឱ្យក្លាយជាមហាអំណាចការពារជាតិខ្លួនឯង។

យោងតាម Al Jazeera ចុះថ្ងៃទី៧ឧសភា មីស៊ីលនេះបាញ់បានចម្ងាយរហូតដល់៦,០០០គីឡូម៉ែត្រដែលស្ថិតក្នុងកម្រិត ICBM (លើសពី ៥,៥០០គីឡូម៉ែត្រ)។ វាអាចវាយប្រហារគោលដៅទូទាំងអឺរ៉ុប អាហ្វ្រិក និងអាស៊ី។

ល្បឿនអតិបរមា Mach-២៥ (លឿនជាងសំឡេង ២៥ដង) ម៉ាស៊ីនរ៉ុក្កែត ៤ និងក្បាលគ្រាប់ផ្ទុកបាន ៣តោន។ រដ្ឋមន្ត្រីការពារជាតិតួកគីលោក Yasar Guler ថ្លែងថា តួកគីនឹងផ្តល់ជូនសម្ព័ន្ធមិត្តទាំងប្រព័ន្ធអាវុធ បច្ចេកវិទ្យា និងសេដ្ឋកិច្ចសន្តិសុខប្រកបដោយចីរភាព។ យ៉ាងណា តួកគីមិនទាន់ចាប់ផ្តើមផលិតមីស៊ីលនេះនៅឡើយទេ។
