ឥណ្ឌា​ប្ដេជ្ញាបន្ត​ប្រយុទ្ធប្រឆាំងភេរវកម្ម ក្នុងខួប​១ឆ្នាំ​ជម្លោះ​ជាមួយប៉ាគីស្ថាន

ឥណ្ឌា​ប្ដេជ្ញាបន្ត​ប្រយុទ្ធប្រឆាំងភេរវកម្ម ក្នុងខួប​១ឆ្នាំ​ជម្លោះ​ជាមួយប៉ាគីស្ថាន

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ថា ឥណ្ឌានៅតែប្រកាន់ជំហររឹងមាំ ក្នុងការកម្ចាត់អំពើភេរវកម្ម និងបំផ្លាញប្រព័ន្ធអេកូឡូស៊ីរបស់ក្រុមភេរវករ។

នាយករដ្ឋមន្ត្រីឥណ្ឌា

ការថ្លែងនេះធ្វើឡើងក្នុងខួបមួយឆ្នាំនៃ «ប្រតិបត្តិការ Sindoor» និងជម្លោះដ៏សាហាវជាមួយប៉ាគីស្ថាន។ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានធ្លាក់ចុះយ៉ាងដុនដាប បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ២២ ខែមេសា នៅតំបន់ Pahalgam ក្នុង Kashmir ដែលបណ្តាលឲ្យមនុស្ស ២៦ នាក់ស្លាប់។

ឥណ្ឌាចោទប៉ាគីស្ថានថាគាំទ្រការវាយប្រហារ តែ Islamabad បដិសេធ នាំឲ្យមានវិធានការការទូត និងយោធាតបតគ្នា។ ឥណ្ឌាបានបើកការវាយប្រហារលើ «ជំរំភេរវករ» នៅប៉ាគីស្ថាន កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥។

ជម្លោះឥណ្ឌា-ប៉ាគីស្ថាន

ការឆ្លើយតបពី Islamabad បាននាំឲ្យមានការវាយប្រហារតាមអាកាស ប្រើប្រាស់ហ្វូងដ្រូន និងការបាញ់ផ្លោងកាំភ្លើងធំគ្នាទៅវិញទៅមក។ ប៉ាគីស្ថានបានថ្លែងក្នុងខួបជម្លោះដែលខ្លួនហៅថា «Marka-e-Haq» ថា នឹងការពារខ្លួនយ៉ាងរឹងមាំប្រឆាំងនឹងការវាយប្រហារណាមួយ៕

administrator

Related Articles