នគរបាលស្រុកស្វាយជ្រំ កោះហៅក្មេងទំនើង ៣នាក់ រំលោភចូលសាលារៀនមកអប់រំ

នគរបាលស្រុកស្វាយជ្រំ កោះហៅក្មេងទំនើង ៣នាក់ រំលោភចូលសាលារៀនមកអប់រំ

ខេត្តស្វាយរៀង៖ នគរបាលស្រុកស្វាយជ្រំ បានធ្វើការកោះហៅក្មេងទំនើងចំនួន ០៣នាក់ ដែលបានបង្កការអុកឡុកក្នុងសាលារៀន យកមកអប់រំ និងអញ្ជើញអាណាព្យាបាលមកទទួលដើម្បីយកទៅអប់រំបន្ត។

ក្មេងទំនើង

នគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយធំ បានធ្វើលិខិតកោះហៅក្មេងទំនើងចំនួន ០៣នាក់រួមមាន៖

  • ឈ្មោះ ម៉ម មករា ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំស្វាយធំ
  • ឈ្មោះ ជេត នី ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិដក់ពរ ឃុំស្វាយធំ
  • ឈ្មោះ រិន សាម៉ាន់ ភេទប្រុស អាយុ ១៣ឆ្នាំ រស់នៅភូមិដក់ពរ ឃុំស្វាយធំ

ក្មេងទំនើង

ក្មេងទំនើងទាំង ០៣នាក់នេះ បានជិះម៉ូតូឌុបគ្នាចូលទៅក្នុងសាលាបឋមសិក្សាស្វាយធំ ស្ថិតនៅភូមិស្វាយចេក ឃុំស្វាយធំ ស្រុកស្វាយជ្រំ បានបង្កការអុកឡុកក្នុងសាលា និងបាននិយាយឌឺដងទៅលើមិត្តភក្តិដែលកំពុងរៀន។

ក្មេងទំនើង

ក្រោយមកសមត្ថកិច្ចបានកោះហៅក្មេងទំនើងទាំង ០៣នាក់ មកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីសួរនាំ ពួកខ្លួនទាំង៣នាក់ពិតជាបានជិះម៉ូតូចូលទៅក្នុងទីធ្លាសាលារៀនបឋមសិក្សាស្វាយធំ បង្កអុកឡុកពិតមែន។

ក្មេងទំនើង

ដោយមានការឯកភាពពី លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាល និងលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានអនុញ្ញាតឲ្យសមត្ថកិច្ច ធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាលមកទទួលដើម្បីយកទៅអប់រំបន្ត។

ក្មេងទំនើង

ដោយ៖ សុថាន

administrator

Related Articles