ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួននារីវ័យ២១ឆ្នាំម្នាក់ ពាក់ព័ន្ធករណីកាន់កាប់ និងប្រើប្រាស់ឯកសណ្ឋានស្រដៀងនឹងនគរបាល និងយោធា ក្រោយពីមានការត្អូញត្អែរពីប្រជាពលរដ្ឋ។

លោកស្រី ង៉ែត ចាន់យ៉ា អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងធំ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ចុះទៅឃាត់ខ្លួននៅចំណុចបុរី លី រ៉ានី ភូមិព្រៃតាកែ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។
វត្ថុតាងចាប់យករួមមាន៖ ឯកសណ្ឋាននគរបាលពណ៌ទឹកដោះគោ ១ឈុត និងឯកសណ្ឋាននគរបាលប្រយុទ្ធ ០១ឈុត។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីចាត់ការតាមនីតិវិធី។
ជុំវិញហេតុការណ៍នេះ មជ្ឈដ្ឋានទូទៅកំពុងចោទជាសំណួរថា តើនារីរូបនេះមានបំណងអ្វីបានជាប្រមូល និងប្រើប្រាស់ឯកសណ្ឋានដែលប្រហាក់ប្រហែលនឹងអាជ្ញាធរដូច្នេះ?
