ទុរេនម៉ាឡេស៊ីប្រយុទ្ធក្លែងក្លាយដោយប្រើ QR Code តាមដានដើមកំណើត

ទុរេនម៉ាឡេស៊ីប្រយុទ្ធក្លែងក្លាយដោយប្រើ QR Code តាមដានដើមកំណើត

កសិករដាំទុរេននៅម៉ាឡេស៊ីបានចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធផ្ទៀងផ្ទាត់តាមរយៈ QR Code ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាទុរេនក្លែងក្លាយ ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះផ្លែឈើដ៏ល្បីល្បាញរបស់ពួកគេ។

ទុរេន QR Code

សមាគមកសិករផ្លែឈើ Penang បានដាក់ឱ្យដំណើរការគម្រោងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមប្រព័ន្ធឌីជីថល ដោយផ្លែទុរេននីមួយៗទទួលបានស្លាក QR Code ភ្ជាប់នឹងដើមរបស់វា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចតាមដានដើមកំណើតផ្លែឈើបានក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។

ប្រធានសមាគមលោក Kie Kim Hwa បានឱ្យដឹងថា អ្នកប្រើប្រាស់គ្រាន់តែស្កេន QR Code តាមរយៈកាមេរ៉ាស្មាតហ្វូន ដើម្បីទាញយកព័ត៌មានលម្អិតអំពីផ្លែទុរេន រួមទាំងប្រភពដើម និងព័ត៌មានផ្ទៀងផ្ទាត់ភ្លាមៗ។ លោកបន្ថែមថា QR Code នីមួយៗនៅតែសកម្មរយៈពេល ៧ ថ្ងៃគិតចាប់ពីការស្កេនលើកដំបូង។

ទុរេន Penang

លោក Wong Hon Wai ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចច្នៃប្រឌិត និងទេសចរណ៍ Penang បានលើកឡើងថា ប្រព័ន្ធនេះនឹងជួយការពារកេរ្តិ៍ឈ្មោះរបស់ទុរេន Penang ដែលល្បីល្បាញខាងក្លិនក្រអូបឈ្ងុយ និងសាច់ក្រែមល្អិត។ កាលពីខែឧសភាឆ្នាំមុន រដ្ឋាភិបាលម៉ាឡេស៊ីបានជំរុញឱ្យកសិករទុរេនជាង ២០០ នាក់នៅ Penang ចុះឈ្មោះប្រើប្រាស់ប្រព័ន្ធតាមដាននេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃទុរេនក្លែងក្លាយពីរដ្ឋ ឬប្រទេសផ្សេងៗ៕

administrator

Related Articles