រុស្ស៊ីសាកល្បងមីស៊ីល Sarmat ជោគជ័យ ពូទីនអះអាងថ្មើរជើងយក្សពិភពលោក

រុស្ស៊ីសាកល្បងមីស៊ីល Sarmat ជោគជ័យ ពូទីនអះអាងថ្មើរជើងយក្សពិភពលោក

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសដាក់ពង្រាយមីស៊ីលផ្លោងអន្តរទ្វីប Sarmat ដែលហៅថា “Satan II” នៅចុងឆ្នាំនេះ ដោយលើកឡើងថាវាជា “ប្រព័ន្ធមីស៊ីលដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក”។

មីស៊ីល Sarmat

យោងតាមទីភ្នាក់ងាររ៉យទ័រ ក្នុងកិច្ចប្រជុំតាមទូរទស្សន៍កាលពីថ្ងៃទី១២ ខែឧសភា លោក ពូទីន បានអះអាងថា ក្បាលគ្រាប់ Sarmat មានថាមពលបំផ្លិចបំផ្លាញជាងសមភាគីលោកខាងលិច ៤ ដង និងមានចម្ងាយហោះហើរលើស ៣៥,០០០ គីឡូម៉ែត្រ។ លោកសង្កត់ធ្ងន់ថា “វាអាចជ្រាបចូលប្រព័ន្ធការពារមីស៊ីលបច្ចុប្បន្ន និងអនាគតណាមួយ”។

មីស៊ីល Sarmat

មេបញ្ជាការកងកម្លាំងមីស៊ីលយុទ្ធសាស្ត្ររុស្ស៊ី លោក Sergey Karakayev បានរាយការណ៍ថា កងវរសេនាធំដំបូងដែលបំពាក់ដោយ Sarmat នឹងចូលបម្រើការនៅតំបន់ Krasnoyarsk ភាគខាងកើតស៊ីបេរី មុនចុងឆ្នាំនេះ។ មីស៊ីល Sarmat ត្រូវបានអភិវឌ្ឍដោយឯករាជ្យក្រោយសម័យសូវៀត ជាប្រភេទ “super-heavy” ដ៏មានឥទ្ធិពលបំផុត។

មីស៊ីល Sarmat

លោក ពូទីន បានប្រកាសគម្រោងនេះតាំងពីឆ្នាំ ២០១៨ ដោយអះអាងថា Sarmat ធ្វើឱ្យប្រព័ន្ធការពារមីស៊ីលអាមេរិក “គ្មានប្រសិទ្ធភាព”។ ទោះជាយ៉ាងណា កម្មវិធីនេះត្រូវបានពន្យារពេលម្តងហើយម្តងទៀត និងជួបបញ្ហាបច្ចេកទេស ដោយអ្នកជំនាញលោកខាងលិចឲ្យដឹងថា ការសាកល្បងក្នុងខែកញ្ញា ឆ្នាំ ២០២៤ បានបរាជ័យ បន្សល់ទុករណ្ដៅធំនៅកន្លែងបាញ់បង្ហោះ។

ដោយ៖ ធីរីណា

administrator

Related Articles